The Sunsportsចេញផ្សាយនៅថ្ងៃអង្គារទី១៩ខែវិច្ឆិកានេះបានឲ្យដឹងថាក្លឹបបិសាចក្រហមMan Unitedនឹងត្រៀមខ្លួនធ្វើការចចារដេញថ្លៃទិញយកកីឡាករខ្សែបម្រើChristian Eriksenសាជាថ្មីក្នុងខែមករាខាងមុខហើយសង្ឃឹមថានឹងអាចចំណាយត្រឹមតែ៤២លានផោនប៉ុណ្ណោះ។
គួរឲ្យដឹងដែរថាកាលពីរដូវក្តៅកន្លងមកប្រធានក្លឹបបិសាចក្រហមMan Unitedបានចូលរួមជាមួយនឹងក្លឹបផ្សេងៗទៀតនៅអ៊ឺរ៉ុបដូចជាReal MadridនិងJuventusផងដើម្បីប្រជែងយកកីឡាករល្អរបស់ជម្រើសជាតិដាណឺម៉ាករូបនេះ។
ប៉ុន្តែមានការអះអាងជាច្រើនបានបញ្ជាក់ថាប្រធានក្លឹបSpursលោកLevyធ្លាប់មានកិច្ចព្រមព្រៀងជាមួយនឹងកីឡាករEriksenហើយថានឹងមិនលក់ទៅឲ្យក្លឹបទាំងឡាយនៅដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសឡើយប្រសិនបើការចចារផ្ទេរណាមួយអាចធ្វើទៅបាន៕
ប្រែសម្រួល:ស៊ុនលី