បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន អាហ្សង់ទីន Ole បានឲ្យដឹងថា ខ្សែប្រយុទ្ធក្លឹប PSG កីឡាករ Edison Cavani បានបបួលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi វ៉ៃគ្នាក្នុងប្រកួតមិត្តភាពរវាងអ៊ុយរុយហ្គាយ និងអាហ្សង់ទីន នៅទឹកដីអ៊ីស្រាអែល។
ទាក់ទិននឹងរឿងនេះដែរ Cavani បានធ្វើការឆ្លើយតប ដោយសារភាពត្រង់ៗថា ខ្លួនពិតជាធ្វើបែបនេះមែន។
លោកបាននិយាយថា៖ ” ប្រាកដណាស់! វាជាបាល់ទាត់ ” ។
លោកបានបន្តថា៖ ” វាជាប្រកួត Clasico (ប្រកួតស៊ីសាច់ហុតឈាម) រវាង អាហ្សង់ទីន និងអ៊ុយរុយហ្គាយ ” ។
ប្រកួតមិត្តភាពរវាងអាហ្សង់ទីន និងអ៊ុយរុយហ្គាយ បានបញ្ចប់ទៅក្នុងលទ្ធផល ២-២៕
ប្រភព៖ news.sabay.com.kh