គិតត្រឹមខែវិច្ឆិកានេះ ក្លឹប Liverpool កំពុងតែឈរលើកំពូលតារាង ដោយមាន ៣៤ពិន្ទុក្នុងដៃ ខណៈក្លឹប Leicester City ឈរលេខ ២ ដោយមាន ២៦ពិន្ទុ ស្មើជាមួយនឹង Chelsea ដែលនៅលេខ ៣។
ទោះជាយ៉ាងណាក៏ដោយ ក្លឹប Manchester City ជាក្លឹបដែលរកគ្រាប់បាល់ ច្រើនជាងគេ នៅក្នុងក្របខ័ណ្ឌ Premier League នាសប្ដាហ៍ទី១២ នៃរដូវកាល ២០១៩/២០។ ក្លឹបមេឃខៀវនេះរកបានគ្រាប់បាល់សរុប រហូតដល់ទៅ ៣៥គ្រាប់។
តាមពីក្រោយ Manchester City គឺ ក្លឹបលេខ ២ Leicester City ដែលរកបាន ២៩គ្រាប់។ ដោយឡែក Liverpool រកបាន ២៨គ្រាប់ ចំណែកឯ Chelsea រកបាន ២៧គ្រាប់។
បន្តមកទៀតគឺក្លឹប Tottenham Hotspur ដោយរកបាន ១៨គ្រាប់ ចំណែកឯ Arsenal រកបាន ១៧គ្រាប់ ស្មើនឹង Aston Villa និង Burnley។ រីឯក្លឹបបិសាចក្រហម Manchester United រកបានត្រឹមតែ ១២គ្រាប់ប៉ុណ្ណោះ ក្រោយលេងបាន ១២ប្រកួត៕
ប្រភព៖ news.sabay.com.kh