The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃអង្គារទី១៩ ខែវិច្ឆិកានេះ បានឲ្យដឹងថា លោក Luis Enrique ត្រូវបានគេជឿជាក់ថា នឹងអាចវិលត្រឡប់មកការងារ ជាគ្រូបង្វឹកអេស្បាញវិញចំពេលព្រឹត្តិការណ៍ នៃពានរង្វាន់អ៊ឺរ៉ុបEuro 2020 ក្រោយពេល បានចាកចេញពី ទីនេះកាលពីដើមឆ្នាំ កន្លងមក។
បច្ចុប្បន្នក្រុមគោអេស្បាញ កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ លោក Robert Moreno ជាជំនួយការគ្រូបង្វឹក របស់លោក Enrique កាលពីគ្រាដែលលោកមានវត្តមាន នៅទីនេះប៉ុន្តែនឹងមិនមានបញ្ហា ក្នុងការចាកចេញឡើយប្រសិនបើ មានការវិលត្រឡប់ទោះបីជាលោក Moreno កំពុងបានដឹកនាំក្រុម ទទួលបានលទ្ធផល យ៉ាងល្អប្រសើរមិនទាន់ស្គាល់ បរាជ័យឡើយក្នុងវគ្គជម្រុះអ៊ឺរ៉ូ ឆ្នាំ២០២០នេះ។
គួរឲ្យដឹងដែរថា ការចាកចេញពីក្រុមជម្រើសអេស្បាញគឺធ្វើឡើង នៅក្រោយពេលដែលោក Enrique បានចប់ការងារដឹកនាំក្រុម ក្នុងពានរង្វាន់ World Cupឆ្នាំ២០១៨ កន្លងមកហើយគឺដោយសារតែលោកត្រូវតែផ្តោត ការយកចិត្តទុកដាក់លើក្រុមគ្រួសារជំនួសវិញជាពិសេស កូនស្រីដែលមានជំងឺមហារីកឆ្អឹង និងទើបតែបានបាត់បង់ជីវិតទៅកាលពី ប៉ុន្មានខែមុននេះ៕
ប្រែសម្រួល:ស៊ុនលី