កីឡា

ពហុកីឡាដ្ឋានតម្លៃ ១,២៥ ពាន់លានដុល្លារ សម្រាប់អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ បញ្ចប់ជាស្ថាពរ

តូក្យូ៖ម្ចាស់ការដ្ឋានបាននិយាយថា ការងារសាងសង់ពហុកីឡដ្ឋានជាតិទីក្រុងតូក្យូត្រូវបានបញ្ចប់ជាស្ថាពរ ហើយកន្លែងនេះនឹងក្លាយជាចំណុចកណ្តាលនៃការប្រកួតកីឡាអូឡាំពិកឆ្នាំក្រោយរបស់ប្រទេសជប៉ុនយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។


ក្រុមប្រឹក្សាកីឡាជប៉ុនបាននិយាយថា ការងារចុងក្រោយត្រូវបានបញ្ចប់នៅថ្ងៃព្រហស្បតិ៍ដោយគ្រាន់តែការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពចុងក្រោយនៅសល់មុនពេលពហុកីឡដ្ឋានបើកនៅខែក្រោយ។ វានឹងត្រូវបានដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី ២១ ខែធ្នូ ព្រមទំាងធ្វើការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Emperor’s Cup soccer គឺជាព្រឹត្តិការណ៍កីឡាដំបូងគេដែលត្រូវបានប្រារព្ធធ្វើនៅទីនោះនាថ្ងៃបុណ្យចូលឆ្នាំថ្មី។


ពហុកីឡដ្ឋាននេះយើងចំណាយថវិកាប្រមាណ ១៥៧ ពាន់លានយ៉េន (១,២៥ ពាន់លានដុល្លារ) ហើយពហុកីឡដ្ឋាននអាចផ្ទុកបាន ៦០,០០០ ក៏នឹងរៀបចំព្រឹត្តិការណ៍កីឡា និងបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាផងដែរ។


ការស្ថាបនាបានចាប់ផ្តើមនៅខែធ្នូឆ្នាំ ២០១៦ ពោលគឺប្រហែលជា ១៤ ខែក្រោយមកជាងការគ្រោងទុកបន្ទាប់ពីការរចនាដើមត្រូវបានរុះរើដោយសារតែការប្រឆាំងជាសាធារណៈចំពោះការចំណាយថ្លៃដើម។


ការពន្យាពេលនេះមានន័យថា កីឡដ្ឋានមិនអាចធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ឱប World Cup ដូចដែលបានគ្រោងទុកពីដំបូងឡើយ។ ពហុកីឡដ្ឋានជាតិ គឺជាកន្លែងថ្មីមួយក្នុងចំណោមកន្លែងថ្មីចំនួន ៨ នឹងត្រូវប្រើប្រាស់នៅកីឡាអូឡាំពិក ។ ពួកវាទាំងអស់ត្រូវបានបញ្ចប់ ឬតាមកាលវិភាគ ត្រូវបញ្ចប់មុនព្រឹត្តិការណ៍។ អូឡាំពិកទីក្រុងតូក្យូដំណើរការពីថ្ងៃទី ២៤ ខែកក្កដាដល់ថ្ងៃទី ៩ ខែសីហា៕ដោយ៖លី ភីលីព

Most Popular

To Top