កីឡា

ក្ដៅៗ​ Mourinho ក្លាយ​ជា​អ្នក​ចាត់​ការ​ថ្មី​របស់​ Tottenham

Jose Mourinho អតីត​អ្នក​ចាត់​ការ​ទូទៅ​ Manchester United និង​ Chelseasត្រូវ​បាន​តែងតាំង​ជា​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​ Tottenham នៅ​មុន​នេះ​បន្តិច។​


ការ​ប្រកាស​ឲ្យ​ដឹង​ពី​ក្រុម​​រហស្សនាម​ថា​ មាន់​ខ្នាយ​មាស​ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ក្លឹប​សម្រេច​បណ្ដេញ​លោក​ Mauricio Pochettino ចេញ​ពី​តំណែង។​ Mourinho បាន​ចុះ​ហត្ថលេខា​ដឹកនាំ​ពី​ពេល​នេះ​រហូត​ដល់​បំណាច់​រដូវ​កាល​២០២២-២៣។​
គួរ​បញ្ជាក់​ថា​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ទំនេរ​មួយ​រយៈ​ធំ​ចាប់​តាំង​ពី​ Manchester United បញ្ឈប់​ពី​ការងារ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៨៕

ប្រភព៖Sabay

Most Popular

To Top