ភ្នំពេញ៖ កីឡាការិនីក្រុមទី២ បានយកឈ្នះក្រុមកីឡាការិនី ម៉ាដាកាស្តាលើវិញ្ញាសា៣ទល់៣នាក់ យ៉ាងប្រផុតប្រផោយ នៃព្រឹត្តការណ៍នៃការប្រកួតកីឡា ប៉េតង់ជ្រើសរើសជើងឯកពិភពលោក យុវជន និងនារី លើកទី១៧ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ អូឡាំពិកដែលមាន៤៩ប្រទេសចូលរួម។
លោក សូម៉ៃ សុខគា ប្រធានប្រតិភូកម្ពុជាបានមានប្រសាសន៍ថា ក្រុមកីឡាការិនីទី២ កីឡាការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនីវង ចន្ថា កីឡាការិនីឃួន យ៉ារី និង កីឡាការិនី ដួងឌីណាទទួលជ័យជម្នះលើក្រុមកីឡាការិនីជើងខ្លាំងម៉ាដាកាស្តាក្នុងលទ្ធផល ១៣ទល់១២នាជុំទី២។ កាលជុំទី១ឈ្នះក្រុមកីឡាការិនីតួកគទីលទ្ធផល១៣ទល់១។
លោកបានបន្តថា វិញ្ញាសា៣ទល់៣នាក់នារី៖ក្រុមទី១មានកីឡាការិនីកែ ឡេង កីឡាការិនីអ៊ុក ស្រីមុំ កីឡាការិនីអ៊ុន ស្រីយ៉ា និង កីឡាការិនីកែវ សុវណ្ណា ជុំទី២បានយកឈ្នះក្រុមកីឡាការិនីមីយ៉ាន់ម៉ាលទ្ធផល១៣ទល់៤ កាលពីជុំទី១ក្រុមកីឡាការិនី Latvia លទ្ធផល១៣ទល់៣។
ដោយលេកវិញ្ញាសា៣ទល់៣នាក់យុវជន៖ក្រុមទី២មានកីឡាករ ឃួន លីហ៊ កីឡាករ កុយ សុភក្ត្រា កីឡាករ ភាព រ៉ាឃីម និង កីឡាករគង់ កែវសុខាន់ក៏បានយកឈ្នះក្រុមកីឡាករស្វីលលទ្ធផល១៣ទល់១០ កាលទីជុំ១ក្រុមកីឡាករមកពី Latvia លទ្ធផល១៣ទល់០។
ចំពោះក្រុមទី២មានកីឡាករ ទីវ រដ្ឋាកីឡាករ ពុត យ៉ុនច័ន្ទដារ៉ា កីឡាករវ៉ាន ភារុណ និកីឡាករហេង ស៊ីណាជុំទី២ចាញ់ក្រុមកីឡាករម៉ារ៉ុកលទ្ធផល៧ទល់៨ដោយម៉ោងប្រកួត ហើយកាលជុំទី១ក្រុមកីឡាករមកពីចក្រភពអង់គ្លេសលទ្ធផល១៣ទល់០៩៕ ដោយ៖លី ភីលីព



