Jose Mourinho ត្រូវបានតែងតាំងជាអ្នកចាត់ការ Tottenham Hotspur ក្រោយពេលក្លឹបនេះបញ្ចប់តួនាទីរបស់លោក Mauricio Pochettino។

បុរសសញ្ជាតិព័រទុយហ្គាល់បានចុះកុងត្រាដឹកនាំ Tottenham រហូតដល់ឆ្នាំ ២០២៣ បន្ទាប់ពីលោកបាត់បង់ការងារជាអ្នកចាត់ការទូទៅនៅ Manchester United កាលពីខែធ្នូ ឆ្នាំមុន។ ក្រោយតែងតាំងមិនទាន់បាន២៤ម៉ោងស្រួលបួលផង Mourinho ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ជាមួយកីឡាករថ្មីរបស់ខ្លួនទៅហើយ។

គួររម្លឹកថា Tottenham នឹងធ្វើដំណើរទៅទឹកដី London Stadium ដើម្បីសួរសុខទុក្ខ West Ham United ក្នុងការប្រកួត Premier League សប្ដាហ៍ទី១៣៕

ប្រភព៖Sabay
