ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ស សុខា រដ្ឋលេខាធិការនៃ ក្រសួងអប់រំ យុវជន និងកីឡា លោក គៀត ច័ន្ទថារិទ្ធនារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ អញ្ជើញចូលរួមពិធីសន្និបាតវិសាមញ្ញរបស់ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា នៅសាលប្រជុំនៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។
សមាជិកបប្រតិបត្តិថ្មី លោក គៀត ច័ន្ទថារិទ្ធ ក្លាយជាប្រធាន លោកដួង ហេង លោក តែ សុខហុង លោក ពុំ វិត្យា លោក លី សេងហុង អនុប្រធាន លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ លោក ចាន់ ពិសិដ្ឋ អគ្គលេខាធិការរង លោក ព្រុំ ឌុចប៉ូរ៉ានឿន អគ្គហេរញ្ញឹក លោក អ៊ឹង ប៊ុនឃាង លោក អម សុផាណា លោក រស់ ជាតិ លោក ដួង វណ្ណា ចំនួន១៣រូប។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ បានរាយការណ៍ថា នាបច្ចុប្បន្ននេះកីឡាករជម្រើសជាតិ៥នាក់ ស្រី១នាក់ កីឡាករថ្នាលមាន៨នាក់ ស្រី៣នាក់ យុវកីឡាស្ម័គ្រចិត្តចូលហ្វឹកហាត់មាន៨នាក់ ស្រី២នាក់ គ្រូបង្វឹកជម្រើសជាតិ និងថ្នាល់៣នាក់ អាជ្ញាកណ្តាលថ្នាក់អន្តរជាតិ១នាក់ អាជ្ញាកណ្តាលថ្នាក់ជាតិ៣នាក់ ក្លិបនៅទូទំាងប្រទេសចំនួន២៥ និងខេត្តចំនួន៩ក្លិប និងនៅតាមបណ្តាលក្លិបនីមួយៗ មានគូ្រ១ទៅ២នាក់៕ ដោយ៖លី ភីលីព