ភ្នំពេញ៖កីឡាករ ឃួន លីហ៊ បានចាញ់ក្រោមថ្វីដៃកីឡាករប្រទេសម៉ូណាកូ លទ្ធផល៣៥ទល់២៣ លើវិញ្ញាសាវាយយកពិន្ទុនៅវគ្គ៨ក្រុមចុងក្រោយ នៃព្រឹត្តការណ៍នៃការប្រកួតកីឡា ប៉េតង់ជ្រើសរើសជើងឯកពិភពលោក យុវជន និងនារី លើកទី១៧ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ អូឡាំពិកដែលមាន ៤៩ប្រទេសចូលរួម ។
ចំណែកកីឡាការិនីកែ ឡេង ប៉ះកីឡាការិនីប្រទេសកាណាដា នៅវគ្គ៨ក្រុមចុងលើវិញ្ញាសាវាយយកពិន្ទុ ខណៈក្រុមកីឡាការិនីទំាងក្រុមទី២ និងក្រុមកីឡាករទី២ ឡើងវគ្គ៨ចុងក្រោយ។
ក្រុមកីឡាការិនីទី២ កីឡាការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនីវង ចន្ថា កីឡាការិនីឃួន យ៉ារី និង កីឡាការិនី ដួងឌីណាបានទទួលជ័យជម្នះក្រុមកីឡាការិនីចិន ក្នុងលទ្ធផល១៣៦ និងក្រុមទី១មានកីឡាការិនីកែ ឡេង កីឡាការិនីអ៊ុក ស្រីមុំ កីឡាការិនីអ៊ុន ស្រីយ៉ា និង កីឡាការិនីកែវ សុវណ្ណា ក៏ឈ្នះក្រុមកីឡាការិនីហ្វាំឡង់ក្នុងលទ្ធផល១២ទល់១១។
ដោយលេកវិញ្ញាសា៣ទល់៣នាក់ យុវជន៖ក្រុមទី២មានកីឡាករ ឃួន លីហ៊ កីឡាករ កុយ សុភក្ត្រា កីឡាករ ភាព រ៉ាឃីម និង កីឡាករគង់ កែវសុខាន់ក៏យកឈ្នះក្រុម កីឡាករឆេកក្នុងលទ្ធផល១៣ទល់២៕





