ភ្នំពេញ៖លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាអញ្ជើញចូលរួមពិធី បិទសិក្ខាសាលារយៈពេល៣ថ្ងៃពីថ្ងៃទី១៩ដល់២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីពង្រឹងវិន័យ និងក្រមសីលធម៌ដល់កីឡាករ-កីឡាការិនី គ្រូបង្វឹកជំនួយដែលនឹងត្រូវចេញដំណើរទៅចូលរួមប្រកួតកីឡាស៊ីហ្គេម (SEA GAMES 2019)លើកទី៣០ នៅប្រទេសហ្វីលីពីននឹងប្រព្រឹត្តចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបាន
លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានោះថា វាគ្មិនសំខាន់ៗដែលបានចូលរួមឧទ្ទេសនាក្នុងសិក្ខាសាលានេះមានលោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំ ពិក កម្ពុជា លោកប៉ុន សុខលោកវេជ្ជបណ្ឌិតស្ដើង ជាលោកកែវ រ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោកវេជ្ជបណ្ឌិតឃុន ម៉ៅលោកព្រំ វ៉ាន់រឿន ។

ខ្លឹមសារនៃបទឧទ្ទេសនាមផ្ដោតសំខាន់ទៅលើការប្រឆាំងការប្រើប្រាស់សារធាតុលើកកម្លាំងដែលហាមមិនឲ្យប្រើក្នុងកីឡា របបនៃការហូបចុក Fair-Play ការត្រៀមខ្លួនក្នុងការចេញដំណើរ ការត្រៀមខ្លួនសម្រាប់ការប្រកួត តួនាទីគ្រូបង្វឹក រួមជាមួយបញ្ហានានាជាច្រើនទឿតសម្រាប់ការចេញទៅប្រកួត ដែលក្នុងនោះក្រមវិន័យគឺជាបញ្ហាដែលមិនអាចខ្វះបាន ។

លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា បានព្រមានថា ការចេញទៅនេះគឺចេញទៅប្រកួតមិនមែនទៅដើរលេងទេហេតុនេះសូមកុំទៅគ្រាន់តែបង្គ្រប់កិច្ចដោយមិនគិតពីការឈ្នះ។បើទៅរបៀបនេះមិនបាច់ទៅទេព្រោះរដ្ឋចំណាយលុយច្រើនណាស់ ។

សូមបញ្ជាក់ដាស៊ីហ្គេមលើកនេះកម្ពុជាបញ្ជូនកីឡាចំនួន៣១ប្រភេទទៅចូលរួមហើយកម្ពុជាបានគិតទុជាមុនហើយថាកីឡាចំនួន១០ប្រភេទជាកីឡាដែលមានសក្ដានុពល ៥ប្រភេទជាកីឡាយុទ្ធសាស្រ្ត និង១៦ប្រភេទជាប្រភេទកីឡាដែលមានប្រជាប្រិយ ៕ដោយ៖លី ភីលីព

