កីឡា

Enrique ប្រកាសជាគ្រូបង្វឹក អេស្បាញជាផ្លូវការវិញហើយ

សហព័ន្ធបាល់ទាត់អេស្បាញឬហៅកាត់ថាRFEFបានធ្វើការប្រកាសជាផ្លូវការហើយនៅថ្ងៃពុធនេះថាលោក Luis Enrique បានវិលត្រឡប់មកធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្បាញវិញខណៈដែលអតីតជំនួយការរបស់លោក Robert Moreno ដែលបានជំនួសគាត់ជាគ្រូបង្វឹកបានសម្រេចចិត្តចាកចេញពីការងារក្នុងពេលដូចគ្នានេះដែរ។

លោកMorenoបានជំនួសតំណែងលោកLuis Enrique ជាបណ្តោះអាសន្ននៅក្នុងខែមីនានៅពេលដែលកូនស្រីរបស់គ្រូបង្វឹករូបនេះត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកហើយជំហររបស់គាត់ត្រូវបានធ្វើឡើងជាបណ្តោះអាសន្ននៅខែមិថុនានៅពេលដែល Luis Enrique បានលាឈប់ពីមុខតំណែងរបស់គាត់ដើម្បីជួយមើលថែកូនស្រីរបស់គាត់និងក្រោយមកបានបបាត់បង់ជីវិតកាលពីរដូវក្តៅ។

បញ្ជាក់ផងដែរថានាពេលកន្លងមកលោកMorenoបាននិយាយថាលោកនឹងបោះជំហានទៅមុខដោយក្តីរីករាយប្រសិនបើលោក Enrique ចង់វិលត្រឡប់នាពេលអនាគត។

ក្នុងរយៈពេលកន្លងមកលោកMorenoបានទៅដឹកនាំក្រុមជម្រើសជាតិអេស្បាញក្នុងជំនួប៩ប្រកួតដោយទទួលបានជ័យជម្នះ៧លើកនិងស្មើ២លើកនិងជួយឲ្យអេស្បាញស្ថិតនៅលើកំពូលវគ្គជម្រុះសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុបនារដូវក្តៅខាងមុខនេះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top