ភ្នំពេញ៖នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសង្វៀន Boostrong Fighter On Fire របស់ SEATV អ្នកប្រដាល់កម្ពុជាចាន់ សំអាត ក្លិបអប់រំកាយកីឡាស្រុកអន្លង់វែង ជួប អ្នកប្រដាល់ថៃ Khum Sen អ្នកប្រដាល់ ម៉ន សាម៉េត ក្លិប កងចក្ររាជសីហ៏មានរិទ្ធប៉ះ អ្នកប្រដាល់ជើងខ្លាំងថៃ Kam Lay Youk ខណៈអ្នកប្រដាល់នន់ ជំនិត ក្លិប ស្វាយរលំមានរិទ្ធជួបអ្នកប្រដាល់ អាមេរិក IAN THOMAS។
សម្រាប់ការប្រកួតចាន់ សំអាត និង Khum Sen ក៏មិនធ្លាប់ជួបគ្នាដែរកន្លងមក តែយ៉ាងណា ចាន់ សំអាត ក៏រាងយ៉ាប់បន្តិចជាមួយ Khum Sen ទោះបីមានកាយសម្បទាអំណោយផលល្អ គឺខ្ពស់ ដៃវែង ជើងវែង ដែលអាចប្រើស្នៀតទាត់ ធាត់ ជង្គង់ ឬកែង ប្រកបដោយប្រសិទ្ធភាពល្អជាងក៏ពិតមែន។ អ្នកប្រដាល់ប្រកួត៧៦លើក ឈ្នះ៥៥លើក និងចាញ់១២លើក និងមិនដែរស្មើ ខណៈ ចាន់សំអាត ប្រកួត៧៨លើក ឈ្នះ៥៩លើក ចាញ់១៦លើកនិងស្មើ០៣លើក។
ចំពោះអ្នកប្រដាល់ ម៉ន សាម៉េត ក្លិប កងចក្ររាជសីហ៏មានរិទ្ធប៉ះ អ្នកប្រដាល់ជើងខ្លាំងថៃ Kam Lay Youk ។ សម្រាប់ការជួបគ្នារវាងអ្នកប្រដាល់ទាំង២នាក់នេះ គេមិនរំពឹងថា ម៉ន សាម៉េត អាចយកឈ្នះថៃ Kam Lay Youkបានសម្រេចនោះឡើយ ព្រោះថៃ Kam Lay Youkមានតិចនិកវាយ និងផ្លែល្អជាង ម៉ន សាម៉េត ។ អ្នកប្រដាល់ប្រកួត៩២លើក ឈ្នះ៧៤លើក និងចាញ់១៧លើក និង ស្មើ១លើក ខណៈ ម៉ន សាម៉េត ប្រកួត១៤៧លើក ឈ្នះ១០៩លើក ចាញ់៣២លើក និងស្មើ៦លើក។
ដោយឡែកអ្នកប្រដាល់នន់ ជំនិត ក្លិបស្វាយរលំមានរិទ្ធជួបអ្នកប្រដាល់អាមេរិក IAN THOMAS។ នន់ ជំនិត មានកាយសម្បទាអំណោយផលល្អ គឺខ្ពស់ ដៃវែង ជើងវែង ដែលអាចប្រើស្នៀតទាត់ ធាត់ ជង្គង់ ឬកែង ប្រកបដោយប្រសិទ្ធភាពល្អ។ យ៉ាងណា នន់ ជំនិត គេក៏មិនត្រូវមើលស្រាលចំពោះIAN THOMAS ដែរ ដោយសារការប្រកួតពុំអាចទាយមុនបានទេ៕ដោយ៖លី ភីលីព