ភ្នំពេញ៖ ក្រុមយុវជនកម្ពុជាទី២ បានចាញ់ក្រុមកីឡាករប្រទេស អេស្ប៉ាញវិញ្ញាសា៣ ទល់៣នាក់ យុវជននៅ៨ក្រុមចុក្រោយព្រឹត្តការណ៍ នៃការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯ កពិភពលោក យុវជន និងនារី លើកទី១៧ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ អូឡាំពិកដែលមាន៤៩ប្រទេសចូលរួម។
ក្រុមកីឡាការិនីទី២ កីឡាការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនីវង ចន្ថា កីឡាការិនីឃួន យ៉ារី និង កីឡាការិនី ដួងឌីណា ប៉ះក្រុមកីឡាការិនីប្រទេសឡាវ ខណៈក្រុមទី១មានកីឡាការិនីកែ ឡេង កីឡាការិនីអ៊ុក ស្រីមុំ កីឡាការិនីអ៊ុន ស្រីយ៉ា និង កីឡាការិនីកែវ សុវណ្ណាប្រកួតជាមួយក្រុមកីឡាការិនីប្រទេសវៀតណាម៕ ដោយ៖លី ភីលីព



