អ្នកចាត់ការក្លឹប Manchester United លោក Ole Gunnar Solskjaer បាននិយាយប្រាប់សន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះថា ការដែលលោក Jose Mourinho ត្រលប់មកប្រឡូកក្នុងពិភពបាល់ទាត់វិញ ជារឿងល្អសម្រាប់ខ្លួនលោកផ្ទាល់។
លោកបានលើកឡើងថា៖ ” វាពិតជាសប្បាយចិត្តណាស់ ដែលបាន Jose ត្រលប់មកវិញ។ វាជារឿងល្អសម្រាប់ពួកអ្នក (អ្នកកាសែត) ហើយប្រហែលជាសម្រាប់ខ្ញុំផងដែរ ដោយពួកអ្នកអាចសរសេរពីរឿងផ្សេងច្រើន (សំដៅលើការសរសេរអត្ថបទពីលោក Jose Mourinho) ” ។
លោកបានបន្តថា៖ ” យ៉ាងណាមិញ សម្រាប់ Mauricio វិញ វាប្រាកដជារឿងមិនល្អទេ ដោយសារតែមានមិត្តរួមការងារបាត់បង់ការងារមុនបុណ្យគ្រិស្តម៉ាសបែបនេះ។ ខ្ញុំមានតែជូនពរឲ្យគាត់ជួបតែសំណាងល្អ ” ។
គួរបញ្ជាក់ផងដែរថា លោក Solskjaer បានជំនួសតំណែងជាអ្នកចាត់ការក្លឹប Manchester Unitedរបស់លោក Mourinho កាលពីខែធ្នូ ឆ្នាំ២០១៨។ ជាង ១ឆ្នាំក្រោយមក Jose បានត្រលប់មកអាជីពជាអ្នកចាត់ការវិញ ដោយមកដឹកនាំក្លឹប Tottenham Hotspur៕ប្រភព៖Sabay