កីឡា

Hazard សារភាពថា ពិតជាលើសគីឡូដល់ទៅ ៥គីឡូមែនពេលមកដល់ Real Madrid

The Sunsports ចេញផ្សាយនៅថ្ងៃសុក្រ ទី២២ខែវិច្ឆិកានេះបានឲ្យដឹងថា ក្រោយការផ្លាស់មកដល់ ទឹកដីអេស្បាញលោក Eden Hazard ហាក់បីដូចជាមិនជា បានបង្ហាញស្នាដៃ បានល្អឡើយនិងទទួលបានពាក្យរិះគន់មិនតិចនោះដែរជាពិសេស រូបរាងធាត់ របស់ខ្លួនដែលត្រូវបាន អ្នកគាំទ្ររិះគន់កន្លងមក។

នៅក្រោយពេលដែលពាក្យសម្តីមិនល្អៗ បានកើតឡើងជាច្រើនបែបនេះកីឡាករប៊ែលហ្ស៊ីក Hazard រូបនេះចុងក្រោយនេះបានចេញមកសារភាពថា ខ្លួនពិតជាបានឡើងទំងន់ដល់ ទៅ៥គីឡូក្រាមពិតមែនពេលផ្លាស់មកដល់Real Madrid ប៉ុន្តែក៏បាននិយាយដែរថា បាន សម្រកគីឡូទៅវិញបានទាំងអស់ ផងដែរនៅ ក្នុងរយៈពេល១០ ថ្ងៃក្រោយមក។

គួររំលឹកដែរថាការផ្លាស់មកក្លឹប Real Madrid កាលពីរដូវក្តៅកន្លងមកក្នុងតម្លៃខ្លួន រហូតទៅដល់១៥០លានផោន ទើបតែអាចរកបានគ្រាប់បាល់ មួយគ្រាប់គត់និងនៅតែបន្តទំរង់ លេងមិនសូវល្អឡើយរហូតមក ដល់ពេលនេះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top