កីឡា

កីឡាករ​ល្បីៗ​ ៧រូប ដែល​មិន​លេង​តំណាង​ឲ្យ​ប្រទេស ​កំណើត​របស់​ខ្លួន

ខាង​ក្រោម​នេះ ជា​កីឡាករ​ល្បីៗ​ទាំង ៧ រូប​ ដែល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ ផ្សេង​ពី​ប្រទេស​កំណើត​របស់​ខ្លួន៖

Kalidou Koulibaly៖ ចាប់​កំណើត​នៅ​ប្រទេស​បារាំង តែ​កីឡាករ​រូប​នេះ​ជ្រើសរើស​ប្រទេស​សេណេហ្គាល់ ដែល​ជា​កន្លែង​កំណើត​របស់​ឪពុក​ម្ដាយ​គេ។

Pierre Emerick Aubameyang៖ កីឡាករ​រូប​នេះ​កើត​ឡើង​នៅ​ប្រទេស​បារាំង តែ​កីឡាករ​រូប​នេះ​ជ្រើសរើស​ប្រទេស​ហ្គាបុង ដែល​ជា​ក្រុម​ជម្រើស​ជាតិ​របស់​ឪពុក​គេ។

Jorginho៖ ចាប់​កំណើត​នៅ​ប្រេស៊ីល តែ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី។

Thiago Alcantra៖ ខ្សែ​បម្រើ​ Bayern Munich រូប​នេះ​កើត​នៅ​អ៊ីតាលី ប៉ុន្តែ​ជ្រើសរើស​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។

Miroslav Klose៖ វីរបុរស​បាល់ទាត់​អាល្លឺម៉ង់​រូប​នេះ​ តាម​ពិត​ទៅ​ចាប់​កំណើត​នៅ​ប្រទេស​ប៉ូឡូញ​ទេ តែ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់។

Diego Costa៖ តាម​ពិត​ទៅ​ Costa កើត​នៅ​ប្រេស៊ីល ហើយ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ទៅ​ទៀត (តែ​អត់​ដែល​បាន​លេង​)។ ក្រោយ​មក​ទើប​កីឡាករ​រូប​នេះ​ ផ្លាស់​ប្ដូរ​ទៅ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។

Raheem Sterling៖ ខ្សែ​ប្រយុទ្ធ​ Manchester City រូប​នេះ កើត​នៅ​ប្រទេស​ចាម៉ៃកា ដែល​ស្ថិត​នៅ​ទ្វីប​អាមេរិក។ យ៉ាងណាមិញ គេ​សម្រេច​ចិត្ត​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស៕

Most Popular

To Top