ខ្សែប្រយុទ្ធ Harry Kane ជឿជាក់ថា អ្នកចាត់ការថ្មី Jose Mourinho អាចបញ្ចប់ការមិនឈ្នះពានរយៈពេល១១ឆ្នាំរបស់ Spurs។

Mourinho បានចូលមកកាន់តំណែងនៅ Spurs ក្រោយក្លឹបបណ្ដេញលោក Mauricio Pochettino កាលពីថ្ងៃពុធសប្ដាហ៍មុន។ សម្រាប់ការដឹកនាំប្រកួតដំបូងនៅ Premier League លោក Jose បានជួយក្រុមឈ្នះ West Ham ៣-២។
ក្នុងអាជីពជាអ្នកចាត់ការ បុរសសញ្ជាតិព័រទុយហ្គាល់ធ្លាប់ឈ្នះពាន២០ហើយ ប៉ុន្តែ Spurs មិនទាន់ឈ្នះមួយសោះគិតចាប់តាំងពីឈ្នះពានចុងក្រោយ League Cup ក្នុងឆ្នាំ២០០៨។ Kane បានបង្ហាញជំនឿចិត្តថា៖ “Jose ឈ្នះពានគ្រប់ក្លឹបដែលលោកទៅកាន់។ Mourinho ពិតជាចង់ឈ្នះ។ ខ្ញុំប្រាកដថា ខ្ញុំចង់ឈ្នះពាននៅទីនេះ ហើយវាគឺជាឆ្នាំរបស់ពួកយើង”។

ខាងក្រោមគឺជាតារាងដែល Jose ធ្លាប់លើកពានជាមួយក្លឹបដែលលោកដឹកនាំ៖

ប្រភព៖Sabay
