ភ្នំពេញ៖លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាតំណាងលោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡានាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩បានអញ្ជើចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យាដល់បុគ្គលិកអប់រំមកពីនាយកដ្ឋានកីឡាទាំង៤។
លោកហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងជាប្រធានវគ្គបានប្រាប់ឲ្យដឹងថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន៣០នាក់ក្នុងនោះមានស្រ្តី៤នាក់ដែលមកពីមកពីនាយកដ្ឋានកីឡាទាំង៤រួមមានវិទ្យាស្ថានអប់រំកាយ និងកីឡា នាយកដ្ឋានអប់រំកាយ និងកីឡា នាយកដ្ឋានសិស្ស និងនិស្សិត និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាមានរយៈពេល៦ ថ្ងៃ។ ដែលសិក្សាពីថ្ងៃទី២៥ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក អ៊ុក សិទ្ធិជាតិបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យាមានសារ សំខាន់ ណាស់សម្រាប់បុគ្គលិកអប់រំ និងកីឡាក្នុងជួយឲ្យពួកគេចេះស្វែងរកព័ត៌មានពាក់ព័ន្ធនឹងវិស័យអប់រំ និងកីឡា ស្របពេលដែលវិស័យព័ត៌មានវិទ្យាទទួលបានការពេញនិយមពិភព លោក ។ សព្វថ្ងៃនេះរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាចាប់ផ្តើមកែទម្រង់វិស័យកីឡាមាន៤ ចំណុច រួមមានកែលម្អរចនាសម្ព័ន្ធកីឡានទូទាំងប្រទេស បណ្តុះបណ្តាលធនធានមនុស្ស។ដោយ៖លី ភីលីព


