កីឡា

Real Madridទទួលជ័យជំនះទាំងដែលBaleត្រូវអ្នកគាំទ្រស្រែកឌឺពេញកីឡាដ្ឋាន

បរទេស: ក្រុមអធិរាជស Real Madrid នៅតែរក្សាពិន្ទុនៅកំពូលតារាង La Liga របស់អេស្បាញដដែលកាលពីយប់មិញបន្ទាប់ពីយកឈ្នះក្រុម Real Sociedadក្នុងលទ្ធផលចប់ម៉ោងប្រកួត៣ទល់នឹង១។

ទោះបីជាក្រុមភ្ញៀវបាននាំមុខមុននៅនាទីទី២ដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Willian Jose ក៏ដោយតែក្រោយមកKarim Benzemaអាចរកគ្រាប់បាល់តាមស្មើវិញតាមរយៈបាល់តែតពីការលើកFree Kickរបស់ Luka Modric នៅនាទីទី ៣៧ ។

Fede Valverde បានធ្វើឱ្យ Madrid នាំមុខមុនវិញនៅពាក់កណ្តាលតង់ទី ២ ដោយបាល់សំណាងល្អខណៈដែលការស៊ុតរបស់គេបានធ្វើឱ្យខ្សែការពារ Mikel Oyarzabal ធ្វើឱ្យអ្នកចាំទី Alex Remiroបានត្រឹមតែឈរមើល។

ទោះបីជាយ៉ាងណាអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងការប្រកួតកាលពីយប់មិញនោះគឺកីឡាករ Gareth Bale ដែលបានវិលត្រឡប់មកជួយក្រុម Real Madrid វិញនៅនាទីទី ៦៧ទាំងដែលអ្នកគាំទ្របានស្រែកហ៊ោឌឺដងឲ្យពេញកីឡាដ្ឋានមុនរូបគេអាចជួយឲ្យModricរកបាន១គ្រាប់ទៀតបញ្ចប់ការប្រកួត៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top