កីឡា

Barcelona យកឈ្នះទាំងប្រផិតប្រផោយក្រុមបាតតារាង Leganes

ការប្រកួតកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញសាជាថ្មីម្តងទៀត Barcelona បានបង្ហាញឲ្យអ្នកគាំទ្រពីបញ្ហារបស់ពួកគេនៅទឹកដីខ្លួនឯងនៅពេលដែលពួកគេបានព្យាយាមយ៉ាងខ្លាំងដើម្បីទាមទារនូវជ័យជម្នះដ៏លំបាកក្នុងលទ្ធផល២ទល់នឹងទល់នឹងក្រុមបាតតារាងLeganes ។

គ្រូបង្វឹករបស់ក្រុម Barca លោក Ernesto Valverde បានចាប់ផ្តើមជាមួយនឹងខ្សែប្រយុទ្ធទាំងLeo Messi, Luis Suarez, Antoine Griezmann និង Ousmane Dembele ក្នុងក្រុមរបស់គាត់ខណៈដែលកីឡាករ Moussa Wague ត្រូវបានដើរតួក្នុងតំបន់ការពារដោយសារតែការរងរបួសរបស់ Nelson Semedo និង Sergi Roberto ។

គួរឲ្យដឹងដែរក្រុមបាតតារាងLeganes អាចទទួលបានជ័យជម្នះតែមួយលើកគត់នៅរដូវកាលនេះប៉ុន្តែពួកគេបាននាំមុខក្រុមដ៏ខ្លាំងមួយនេះនៅនាទីទី១២ដោយសារមានគ្រាប់បាល់ដ៏ល្អពីខ្សែប្រយុទ្ធសញ្ជាតិម៉ារ៉ុករបស់ពួកគេគឺកីឡាករ Youssef En Nesyri ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top