កីឡា

Lacazette រកបាន២គ្រាប់ជួយកាត់បន្ថយសំពាធលោក Emery យប់មិញទាំង ដែលក្លឹបមិនទាន់ស្គាល់រសជាតិឈ្នះឡើយ ៥ ប្រកួតចុងក្រោយ

The Sunsportsចេញផ្សាយនៅថ្ងៃអាទិត្យទី២៤ខែវិច្ឆិកានេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំArsenalហាក់បីដូចជាបានបន្តសំពាធកាន់តែខ្លាំងសាជាថ្មីនៅសប្តាហ៍នេះក្រោយបញ្ចប់ការប្រកួតជាមួយនឹងSouthamptonទៅក្នុងលទ្ធផលត្រឹមតែ២ស្មើប៉ុណ្ណោះនិងបានធ្លាក់លេខរៀងទៅដល់លេខ៧ក្នុងតារាងហើយ។

២គ្រាប់របស់Lacazetteពិតជាបានធ្វើឲ្យក្លឹបជាពិសេសលោកគ្រូបង្វឹកលោកUnai Emeryអាចកាត់បន្ថយសំពាធបានបន្តិចបើមិនដូច្នេះទេសូម្បីតែឯកទក្តកម្មតាំងតែពីឆ្នាំ១៩៨៧ដែលSouthamptonមិនដែលស្គាល់ជ័យជំនះលើទឹកដីរបស់Arsenalនឹងត្រូវបានបំបែកបានជាមិនខាន។

មកដល់ពេលនេះ៥ប្រកួតហើយដែលលោកEmeryមិនអាចរកជ័យជំនះឲ្យក្លឹបបានឡើយទាំងដែលសំពាធនិងព័ត៌មានកាន់តែខ្លាំងជាពិសេសផងដែរនៅក្រោយការបណ្តេញចេញលោកPochettinoដែលគេគ្រប់គ្នាជឿជាក់ថាគ្រូបង្វឹកអេស្បាញរូបនេះនឹងអាចទទួលបាននូវលទ្ធផលដូចគ្នាជាមិនខាន៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top