កីឡា

Aston Villa ចង់ខ្ចីជើងកីឡាករវ័យក្មេងម្នាក់របស់ក្លឹប Liverpool

The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃអាទិត្យទី២៤ខែវិច្ឆិកានេះបានឲ្យដឹងថាខ្សែប្រយុទ្ធវ័យក្មេងឆ្នើមរបស់ក្លឹបហង្សក្រហមLiverpoolកីឡាករRhian Brewsterដែលកំពុងបានបង្ហាញវត្តមានបានតិចតួចបំផុតឲ្យឈុតធំរបស់ក្លឹបក្រោមការដឹកនាំរបស់លោកKlopp។

គេជឿជាក់យ៉ាងច្បាស់ណាស់ដែលBrewsterពិតជាចង់បានការប្រកួតឲ្យបានក្នុងជំរើសទី១ហើយកំពុងពិចារណាក្នុងចាកចេញផងដែរ។ប្រភពដដែលបានសរសេរទៀតថាឧិកាសក៏ត្រូវបានមកដល់ដូចការរំពឹងទុកដោយក្នុងនោះក្លឹបAston Villaកំពុងដាក់សំណើរសុំចចារខ្ចីជើងកីឡាកររូបនេះមកជួយក្លឹប។

គួរឲ្យដឹងដែរគ្រូបង្វឹកក្លឹបលោកJurgen Kloppធ្លាប់បានបញ្ជាក់កាលពីពេលថ្មីចុងក្រោយនេះហើយថាលោកនឹងអនុញ្ញាតិឲ្យកីឡាករវ័យ១៩ឆ្នាំរូបនេះចាកចេញនៅពាក់កណ្តាលរដូវកាលនេះធ្វើយ៉ាងណាឲ្យគេអាចទទួលបានបទពិសោធកាន់តែច្រើនបន្ថែមទៀត៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top