កីឡា

បម្រាមអូឡាំពិក មាននៅប្រទេសរុស្ស៊ី បន្ទាប់ពីសេចក្តីសម្រេច របស់ក្រុមប្រឹក្សា WADA

MONTREAL៖ការរំពឹងទុករបស់ប្រទេសរុស្ស៊ីត្រូវបានហាមឃាត់មិនឲ្យចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំក្រោយកាន់តែខិតជិតមកដល់ហើយ បន្ទាប់ពីទីភ្នាក់ងារប្រឆាំងសារធាតុហាមឃាត់ក្នុងកីឡា ពិភពលោក (WADA) បានផ្តល់អនុសាសន៍ថា អាជ្ញាធរធ្វើតេស្តិ៍សារធាតុលើកម្លាំងរបស់ប្រទេសនេះត្រូវបានប្រកាសមិនគោរពតាមច្បាប់អន្តរជាតិយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។


នៅក្នុងសេចក្តីថ្លែងការណ៍មួយអង្គការ WADA បាននិយាយថា គណៈកម្មាធិការត្រួតពិនិត្យការអនុវត្តច្បាប់របស់ខ្លួន (CRC) បានផ្តល់អនុសាសន៍ថា ទីភ្នាក់ងារប្រឆាំងសារធាតុហាមឃាត់ក្នុងកីឡា របស់រុស្ស៊ី (RUSADA) ត្រូវបានបញ្ឈប់ជាថ្មីម្តងទៀត នៅពេលគណៈកម្មាធិការប្រតិបត្តិរបស់អង្គការឃ្លាំមើលសារធាតុហាមឃាត់ក្នុងកីឡាអន្តរជាតិជួបប្រជុំគ្នានៅទីក្រុងប៉ារីសនៅថ្ងៃទី ៩ ខែធ្នូ។


ប្រសិនបើប្រធាន WADA ទទួលយកអនុសាសន៍នេះប្រទេសរុស្ស៊ីប្រឈមនឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងររួមទាំងការហាមឃាត់ដែលអាចកើតមានពីអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ។ CRC បានផ្តល់អនុសាសន៍របស់ខ្លួន បន្ទាប់ពីស្នើសុំឲ្យប្រទេសរុស្ស៊ីពន្យល់ពី “ភាពមិនស៊ីចង្វាក់គ្នា” នៅក្នុងទិន្នន័យមន្ទីរពិសោធន៍ដែលប្រគល់ដោយមូស្គូទៅឲ្យអ្នកស៊ើបអង្កេត WADA កាលពីខែមករា។
ការលាតត្រដាងទិន្នន័យពេញលេញពីមន្ទីរពិសោធន៍ទីក្រុងម៉ូស្គូគឺជាលក្ខខណ្ឌសំខាន់នៃការធ្វើឲ្យមានភាពចម្រូងចម្រាសឡើងវិញរបស់រុស្ស៊ីដោយអង្គការ WADA នៅក្នុងខែកញ្ញាឆ្នាំ ២០១៨ ។ RUSADA ត្រូវបានផ្អាកអស់រយៈពេលជិត ៣ ឆ្នាំជុំវិញការបើកបង្ហាញនូវរបបប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡាគាំទ្រដោយរដ្ឋ រួមមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីប្តូរគំរូក្លែងក្លាយនៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារ Sochi ឆ្នាំ ២០១៤ ។


កន្លងមក WADA បានព្រមានថា ប្រទេសរុស្ស៊ីនឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្មយ៉ាងតឹងរឹងបំផុតប្រសិនបើទិន្នន័យណាមួយត្រូវបានប្រគល់ឲ្យត្រូវបានគេរកឃើញថា ត្រូវបានគេធ្វើឲ្យរំខាន។នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃសុក្រ WADA បាននិយាយថា CRC បានស្នើឲ្យមាន “ផលវិបាកធ្ងន់ធ្ងរស្របតាមស្តង់ដារអន្តរជាតិសម្រាប់ការអនុលោមតាមក្រមដោយអ្នកចុះហត្ថលេខា” ៕ ដោយ៖លី ភីលីព

Most Popular

To Top