The Sunsportsចេញផ្សាយនៅថ្ងៃអាទិត្យទី២៤ខែវិច្ឆិកានេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធអង់គ្លេសRaheem Sterlingនឹងមិនចុះកុងត្រាថ្មីដែលមានតម្លៃដល់ទៅ៤៥ម៉ឺនផោនក្នុងមួយសប្តាហ៍ឡើយហើយនឹងត្រូវរងចាំមើលរហូតដល់ថាតើគ្រូបង្វឹកលោកPepនឹងអាចបន្តកុងត្រាថ្មីជាមួយក្លឹបដូចគ្នាដែរជាមុនសិន។
កាលពីសប្តាហ៍កន្លងមកគ្រូបង្វឹករូបនេះបានបញ្ជាក់ហើយថាលោកនឹងមិនចាកចេញពីក្លឹបឡើយនារដូវក្តៅខាងមុខទោះបីជាកុងត្រាបច្ចុប្បន្ននៅសល់ត្រឹមតែ១៨ខែទៀតហើយមិនទាន់ចាប់ផ្តើមធ្វើការចចារជាមួយគ្នាដើម្បបន្តកុងត្រាថ្មីនៅឡើយក្តី។
The Sunnsportsបញ្ជាក់ករណីនេះមានន័យថាកីឡាករSterlingនឹងបន្តទៅលេងជាមួយនឹងលោកPep Guardiolaប្រសិនបើគ្រូបង្វឹករូបនេះសម្រេចចិត្តទៅដឹកនាំក្លឹបផ្សេងណាមួយនាពេលខាងមុខ។Sterlingវ័យ២៤ឆ្នាំក្រោមការដឹកនាំលោកPepពិតជាមានឈ្មោះជាកីឡាករសំខាន់បំផុតរបស់ក្លឹបអស់រយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ៕
ប្រែសម្រួល:ស៊ុនលី