ក្លឹប Manchester United ខិតជិតទទួលបានម្ចាស់ឧបត្ថម្ភថ្មីជាមួយតម្លៃកំណត់ត្រាពិភពលោក៧០លានផោនក្នុងមួយឆ្នាំជាមួយក្រុមហ៊ុនចិនមួយ។

ក្រុមការងាររបស់ Old Trafford បានធ្វើការពិភាក្សាចរចាជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ Haier។ តាមគម្រោង Man Utd ចង់បានម្ចាស់ឧបត្ថម្ភថ្មីមកជំនួសម្ចាស់ឧបត្ថម្ភចាស់ Chevrolet ដែលទទួលបាន៦៤លានផោនក្នុងមួយឆ្នាំ។
នេះជាចំណុចគួរឲ្យសរសើរមួត ត្បិត United នៅតែទទួលបានចំណូលពីម្ចាស់ឧបត្ថម្ភលើអាវខ្ពស់ ត្បិតក្រុមកំពុងបង្ហាញទម្រង់លេងមិនបានល្អ ក្រោមការដឹកនាំ Ole Gunnar Solskjaer។ ប្រសិនបើការចរចាត្រូវរ៉ូវគ្នា Haier នឹងក្លាយជាឡូហ្គោថ្មីលើអាវរបស់បិសាចក្រហមនៅរដូវកាលខាងមុខ។

ប្រភព៖Sabay
