កីឡា

លោកឆយ យ៉ុងសុក៖ កីឡាការិនី ស៊ន សៀវម៉ី នៅតែជាគ្រាប់ពេជ្ររបស់កម្ពុជាដដែល

ភ្នំពេញ៖ លោកឆយ យ៉ុងសុក ជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជានៅតែចាត់ទុកថា កីឡាការិនី ស៊នសៀវម៉ី នៅតែជាក្ដីសង្ឃឹមរបស់លោកដដែលសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2019 លើកទី៣០នាប្រទេសហ្វីលីពីននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិការហូតដល់ថ្ងៃទី១១ ខែធ្នូ ២០១៩។

លោកបន្តថា សៀវម៉ីបានចេញទៅហាត់នៅកូរ៉េខាងត្បូងអស់រយៈពេល២ខែដោយក្នុងឪកាសការហ្វឹកហាត់នោះ ទោះបីមិនសូវមានព្រឹត្តិការណ៍ប្រកួតក្នុងប្រទេសកូរ៉េក៏ពិតមែន ប៉ុន្តែពួកគេហ្វឹលហាត់ជាមួយគ្រូមានកម្រិតខ្ពស់ហើយក្នុងមួយថ្ងៃច័ន្ទហាត់៣ពេល គឺព្រឹក ថ្ងៃត្រង់ និងព្រលប់ដែលមួយពេលៗ ហាត់រយៈពេល២ម៉ោងឯណោះ ។

លោកគ្រូបង្វឹកបន្ថែមទៀតថា នៅកូរ៉េពួកគេបានហាត់សមជាមួយកីឡាការិនីកូរ៉េមានសមត្ថភាពខ្ពស់ៗមិនតែប៉ុណ្ណោះពេលនេះទាំងកម្លាំង ទាំងបច្ចេកទេសរបស់សៀវម៉ី និងមិត្តរួមអាជីពសុទ្ធតែមានការរីកចម្រើនដូចគ្នា ។ គ្រូបង្វឹបរូបនេះទទួលស្គាល់ថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រទេសថៃ វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ីពិតជាខ្លាំងក៏ពិតមែនតែពួកគេក៏មិនហ៊ានមើលរំលងកីឡាការិនីស៊ន សៀវម៉ីដែរ ។

កីឡាការិនីស៊ន សៀវម៉ីទទួលស្គាល់ថា ការហ្វឹកហាត់នៅកូរេទោះបីមិនសូវមានការប្រកួតក៏ពិតមែនតែនាងមានអារម្មណ៍ថា នាងមានការរីកចម្រើន។ សៀវម៉ីបានបន្តថា សម្រាប់ជង្គង់របស់ខ្ញុំទោះបីនៅប្រទេសត្រជាក់វានៅមានបញ្ហាបន្តិចបន្តួចក៏ពិតមែនតែវាមិនមែនជាឧបសគ្គរារាំងមិនឲ្យនាងប្រកួតបាននោះទេ ។

វីរៈកីឡាការិនីរូបនេះបន្ថែមថា សម្រាប់ប្រទេសដែលមានសីតុណ្ហភាពដូចកម្ពុជា និងហ្វីលីពីននោះមិនរំខាន់ដល់ជង្គង់របស់នាងឡើ។

សូមបញ្ជាក់ថា សម្រាប់ស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីននាសប្ដាហ័ក្រោយនេះខេមរសហព័ន្ធតេក្វាន់ដូបញ្ជូនកីឡាករ៧រូប និងកីឡាការិនី៧រូបទៅចូលរួមប្រកួត មាន៤រូបប្រកួតវិញ្ញាសាមេគុន និង ១០រូបទៀតប្រកួតវិញ្ញាសាប្រយុទ្ធ សម្រាប់កីឡាការិនីស៊ន សៀវម៉ីលើកនេះប្រកួតវិញ្ញាសាប្រយុទ្ធក្នុងប្រភេទទម្ងន់៧២គីឡូក្រាម៕ដោយ៖លី ភីលីព

Most Popular

To Top