កីឡា

លោកវ៉ែន សុផល ៖អ្នកប្រដាល់សាសកលហ្វឺកហាត់ នៅជប៉ុននឹងត្រឡប់មកកម្ពុជា នាថ្ងៃស្អែក

ភ្នំពេញ៖លោកវ៉ែន សុផល គ្រូបង្វឹកកីឡាប្រដាល់សកលជម្រើសជាតិ ពេលនេះកំពុងតែស្ថិតនៅទីក្រុង អូសាកា(Osaka)ប្រទេសជប៉ុននោះបានឲ្យដឹងថា ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩មិនត្រឡប់ទៅប្រទេសហ្វីលីពីនវិញទេ ប៉ុន្តែលោកព្រមទំាំងក្រុមកីឡាករមួយរូប និងកីឡាការិនី២រូបនឹងត្រឡប់ទៅស្រុកខ្មែរវិញតាមគ្រោងឡើយ ។


តាមការគ្រោងទុករបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់នៅប្រទេសជប៉ុនពួកគេនឹងចេញដំណើរឆ្ពោះទៅកាន់ប្រទេសហ្វីលីពីនដែលជាតីកន្លែងប្រារព្វការប្រកួតកីឡាSEA GAMES 2019 លើកទី៣០តែម្ដង តែពេលនេះអ្វីៗត្រូវបានផ្លាស់ប្ដូនាថ្ងៃទី២៧ ខែវិច្ឆិកា លោក និងកីឡាករ- កីឡាការិនីរបស់លោកត្រូវត្រឡប់មកស្រុកខ្មែរសិនហើយ។


លោកបានបន្តថា នាថ្ងៃទី៣០វិច្ឆិកាដែលជាថ្ងៃ បើកការប្រកួតកីឡាSEA GAMES 2019ជាផ្លូវការ នោះទើបចេញដំណើរពីស្រុកខ្មែរឆ្ពោះទៅកាន់ប្រទេសហ្វីលីពីនវិញ។ លោកមិនបានដឹងពីការផ្លាស់ប្ដូរនេះពីមុនមកទេតែវាមិនសំខាន់ឡើយ ហើយរឿងដែលសំខាន់នោះ ពេលនេះកីឡាករ ណាត សៀកនិន ឈឺជើងគេបានតែហ្វឹកហាត់តែរត់មិនរួច ចំណែកនូវ ស្រីពៅក៏ជាទីសង្ឃឹមដែរ ហើយវី ស្រីខួចលោកមានការសង្ឃឹមច្រើនតែ វី ស្រីខួច វ៉ៃចេញយឺតដោយសារតែកីឡាការិនីរូបនេះមានទម្ងន់ធំគឺ៦០គីឡូក្រាមឯណោះ ។


ទោះជាយ៉ាងណាក៏លោកអះអាងថា ការវ៉ៃចេញរបស់ស្រីខួចយឺតមែនតែធ្ងន់។ ការហ្វឹកហាត់នៅប្រទេសជប៉ុនក្នុងក្លិប Ashimoto នាទីក្រុង Osaka ពួកគេមានការប្រកួតច្រើនជាមួយអ្នកប្រដាល់នានារបស់ជប៉ុនដែលកំពុងតែហ្វឹកហាត់តាមបណ្ដាក្លិបនានាក្នុងទីក្រុង Osaka ។ ក្លិបនានានៅទីក្រុងនោះគេស្វាគមន៍ការប្រកួតសាកល្បងបច្ចេកទេសរបស់កីឡាករកីឡាការិនីកម្ពុជារបស់យើងជានិច្ច ។ សូមបញ្ជាក់ថាកីឡាករ កីឡាការិនីដែលហ្វឹកហាត់នៅជប៉ុនមានកីឡាករណាត សៀកនិនដែលគេស្គាល់ជាទូទៅថា ពេជ្រ ម្ទេសខ្មាំង កីឡាការិនីវី ស្រីខួច និង កីឡាការិនីនូវ ស្រីពៅ ៕ដោយ៖លី ភីលីព

Most Popular

To Top