គិតត្រឹមចុងខែវិច្ឆិកានេះ ក្នុងលីគកំពូលទាំង ៥ កីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេគឺ ខ្សែប្រយុទ្ធក្លឹប Bayern Munich និងក្រុមជម្រើសប៉ូឡូញកីឡាករ Robert Lewandowski។
កីឡាកររូបនេះរកបាន ៤៧គ្រាប់ នៅគ្រប់កម្មវិធី។ តាមពីក្រោយ Lewandowski គឺ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដែលរកបាន ៤៦គ្រាប់។
/5dddd7b42bde1_1574819760_medium.jpg)
ចំណែកឯលេខ ៣ បានទៅលើ ខ្សែប្រយុទ្ធបារាំង ដែលកំពុងប្រកបអាជីពនៅក្លឹប Real Madrid កីឡាករ Karim Benzema ដែលរកបាន ៣២គ្រាប់។ លេខ ៤ បានទៅលើខ្សែប្រយុទ្ធ Liverpool កីឡាករ Sadio Mane។ កីឡាករសេណេហ្គាល់រូបនេះរកបាន ៣១គ្រាប់។
ខ្សែប្រយុទ្ធ PSG កីឡាករ Kylian Mbappe ជាប់លេខ ៥ ដោយរកបាន ៣០គ្រាប់៕ប្រភព៖Sabay
