Lionel Messi នឹងក្លាយជាកីឡាករទីពីរដែលលេងបាន៧០០ប្រកួតឲ្យ Barcelona បើសិនរូបគេលេងទល់នឹង Dortmund នៅ Champions League។

Messi
ខ្សែប្រយុទ្ធស៊ុតបញ្ចូលទី៦១២គ្រាប់ឲ្យក្លឹប តាមពីក្រោយវីរបុរស Xavi ដែលលេងបាន៧៦៧ប្រកួតនៅ Barcelona។ ការប្រកួតនៅ Nou Camp យប់នេះរវាង Barca និង Dortmund ក្រុមណាឈ្នះនឹងកក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយ ដោយមិនខ្វល់ពីលទ្ធផលរបស់ Inter Milan។
Barca កំពុងឈរលេខ១ក្នុងតារាង នាំមុខ Dortmund ចំនួន១ពិន្ទុ។ នៅ LaLiga វិញក្រុមយក្សកាតាឡាន់ក៏ឈរកំពូលដែរប៉ុន្តែលេងមិនសូវស៊ីសង្វាក់គ្នា ដោយប្រកួតកន្លងទៅពួកគេយកឈ្នះ Leganes ២-១ យ៉ាងត្រដាបត្រដួស៕

ប្រភព៖Sabay
