កីឡា

អ្នក​ចាត់​ការ​ទាំង ១០​នាក់​មាន​ប្រាក់បៀវត្សរ៍​​ច្រើន ​ជាង​គេ​នៅ​ Premier League

ការ​មក​ដល់​របស់​​លោក Jose Mourinho មក​កាន់​ក្រុម Spurs បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​អ្នក​ចាត់​ការ​លំដាប់​ទី​២​មាន​​ប្រាក់បៀវត្សរ៍​​ច្រើន​ជាង​គេ​នៅ​ Premier League។ អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​​បាន​ចុះ​កុងត្រា​​ជាមួយ Spurs រហូត​ដល់​បញ្ចប់​រដូវ​កាល​២០២២-២៣ ទទួល​បាន​ ២៨៨ ០០០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ ស្មើ១២,៥​លាន​ផោន​ក្នុង​១​ឆ្នាំ។

ត​ទៅ​នេះ​នឹង​បង្ហាញ​ពី​អ្នក​ចាត់​ការ​១០​រូប​មាន ​ប្រាក់បៀវត្សរ៍​​ច្រើន​ជាង​គេ​នៅ​ Premier League រដូវ​កាល​នេះ៖

១. Pep Guardiola ក្លឹប (Man City) បាន​២០​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​​

២. Jose Mourinho ក្លឹប (Spurs) បាន​១២,៥លាន​ផោន​ក្នុង​មួយ​ឆ្នាំ​

៣. Ole Gunnar Solskjær ក្លឹប (Man Utd) ៧,៥លាន​ផោន​ក្នុង​មួយ​ឆ្នាំ

៤.Jurgen Klopp ក្លឹប (Liverpool) បាន ៧,៥លាន​ផោន​ក្នុង​មួយ​ឆ្នាំ

៥.Manuel Pellegrini ក្លឹប (West Ham) បាន៧លាន​ផោន​ក្នុង​មួយ​ឆ្នាំ

៦.Ralph Hasenhüttl ក្លឹប (Southampton) បាន៦លាន​ផោន​ក្នុង​មួយ​ឆ្នាំ

៧.Unai Emery ក្លឹប (Arsenal) បាន៦លាន​ផោន​ក្នុង​មួយ​ឆ្នាំ

៨.Frank Lampard ក្លឹប (Chelsea) បាន៥លាន​ផោន​ក្នុង​មួយ​ឆ្នាំ

៩.Brendan Rodgers ក្លឹប (Leicester City) បាន៥លាន​ផោន​ក្នុង​មួយ​ឆ្នាំ

១០.Eddie Howe ក្លឹប (Bournermouth) បាន៤លាន​ផោន​ក្នុង​មួយ​ឆ្នាំ

​​ប្រភព៖sabay.com.kh

Most Popular

To Top