កីឡា

Man United ត្រៀមខ្លួន ទទួលយកម្ចាស់ Sponsor ថ្មីតម្លៃបំបែកឯកទក្តកម្ម

កាសែតអង់គ្លេស The Sunsports នៅថ្ងៃអង្គារទី២៦ខែវិច្ឆិកានេះ បានសរសេរថា ក្លឹបបិសាចក្រហម Man United គឺកំពុងត្រៀមខ្លួនទទួលបាន នូវម្ចាស់ឧបតម្ថ ឯកសណ្ឋានដ៏ធំមួយផ្សេងទៀត ដែលជឿជាក់ថា ជាក្រុមហ៊ុនរបស់ប្រទេសចិន ហើយតម្លៃកុងត្រាគឺមានទំហំច្រើន បំបែកឯកទក្តកម្ម ពិភពលោកតែម្តង។

ព័ត៌មានចចាមអារ៉ាមកាន់តែច្បាស់ ហើយថា Chevrolet ដែលបានចុះកុងត្រាតម្លៃ៦៤លានផោន ក្នុងមួយឆ្នាំនោះនឹងបញ្ចប់ ទៅក្រោយពេលដែលបានមើលឃើញថា ស្ថានភាពបច្ចប្បន្នរបស់ក្លឹប មានសភាពយ៉ាប់យ៉ឺនខ្លាំងប៉ុន្តែ ក្រុមហ៊ុនចិនដែលមានឈ្មោះថា Haier នឹងមិនមានបញ្ហាឡើយក្នុងការផ្តល់កុងត្រាថ្មី ដែលមានតម្លែរហូតទៅដល់ ៧០លានផោនក្នុងមួយឆ្នាំ។

ទោះបីជា Man United បានបដិសេធមិនបានធ្វើការ បញ្ចេញមតិណាមួយឲ្យ The Sun ក្តីប៉ុន្តែគេបានដឹងថា មន្ត្រីជាន់ខ្ពស់តំណាង របស់ក្រុមហ៊ុនចិន Haier បានធ្វើដំណើរទៅដល់ ប្រទេសអង់គ្លេសកាលពីសប្តាហ៍ មុននិងបន្តស្នាក់នៅទីនោះអស់ជា ច្រើនថ្ងៃផងដែរ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top