កីឡា

លោក អ៊ុក សិទ្ធិជាតិ៖ ទោះបីចាញ់ ឬឈ្នះអត្តពលិក អត្តពលកម្ម កម្ពុជា ត្រូវគោរពច្បាប់ ការប្រកួតជានិច្ច

ភ្នំពេញ៖លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រនាយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ជួបសំណេះសំណាល និងហូបអាហារសាមគ្គី ជាមួយគណៈប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីអត្តពលកម្ម និងបាល់បោះមុនចូលរួម ការប្រកួត SEA GAMES ២០១៩ លើកទី៣០ ដែលប្រទេសហ្វីលីពីនយើងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកាដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះនៅភោជនីយដ្ឋាន ទន្លេបាសាក់។

លោក អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា យើងជាក្រុមកីឡាករ-កីឡាការិនីអត្តពលកម្មកម្ពុជា ទោះបីចាញ់ ឬឈ្នះត្រូវគោរពច្បាប់ ការប្រកួតជានិច្ច។ កីឡាករ-កីឡាការិនីត្រូវប្រយ័ត្នប្រយែង ការហូបចុក និងថែទាំសុខភាព ឲ្យបានល្អ ព្រមទំាងខិតខំហ្វឹកហាត់ បន្ថែមទៀត ត្រូវធ្វើការប្រកួតឲ្យអស់សមត្ថភាព ដូចការប្រកួតនៅក្រៅ ប្រទេសដែរ។

សហពន្ធ័ខ្មែរអត្តពលកម្មស្ម័គ្រចិត្តបាន ប្រាប់ឲ្យដឹថា កីឡាករ- កីឡាការនីចំនួន៨នាក់ ដែលត្រូវចូលរួម“Sea Games 2019” លើកទី៣០ ឆ្នាំ២០១៩ រួមមាន៖កីឡាករ ប៉ែន សុគង់ ប្រកួតលើវិញ្ញាសារត់ចម្ងាយ ១០០ម៉ែត្រ និង២០០ម៉ែត្រ កីឡាករ ម៉ា វីរ៉ូ ប្រកួតលើវិញ្ញាសារត់ចម្ងាយ ៥០០០ម៉ែត្រ និងរត់ម៉ារ៉ាតុងចម្ងាយ៤២គីឡូម៉ែត្រ កីឡាករ ឈុន ប៉ុនថនប្រកួតលើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ និង១៥០០ម៉ែត្រ ។

កីឡាករ តាគិហ្សាគិ គីនិអាគិ រត់ម៉ារ៉ាតុង ចម្ងាយ៤២គីឡូម៉ែត្រដូចកីឡាករ ម៉ា វីរ៉ូដែរ កីឡាករ ទត សាលីន ប្រកួតលើវិញ្ញាសារត់ចម្ងាយ ១០០ម៉ែត្រ និង ២០០ម៉ែត្រ កីឡាការិនី ដួង ស្រីភាព ប្រកួតលើវិញ្ញាសារត់ ចម្ងាយ១០០ម៉ែត្រ និង២០០ម៉ែត្រ កីឡាការិនី ហេង ម៉ីជួ ប្រកួតលើវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ និង១៥០០ម៉ែត្រ និងកីឡាការិនី ចាន់ លីណា ប្រកួតលើវិញ្ញាសារត់ចម្ងាយ១០០ម៉ែត្រ៕

Most Popular

To Top