ភ្នំពេញ៖លោក ហែម គិរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា ក្រោយពីក្រសួងអប់រំ យុវជន និងកីឡារំសាយ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ ហែលទឹកចំនួន១១នាក់សម្រាប់ព្រឹត្តិការណ៍ SEA Games Philippines 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន លោកប្រធាន បានអនុញ្ញាត ឲ្យប្អូនស្នាក់នៅ និងហូបចុករួមគ្នានៅសណ្ឋាគារ។
លោកអគ្គលេខាធិការបន្តថា SEA Games Philippines 2019 ប្រព្រឹត្តទៅ ថ្ងៃសៅរ៍ទី៣០ ខែវិច្ឆិការ ដល់ថ្ងៃពុធទី១១ ខែធ្នូ ឆ្នាំ២០១៩នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ដូច្នេះសហព័ន្ធខ្មែរ កីឡាហែលទឹកសម្រេចចិត្ត រស់នៅរួមដើម្បីហ្វឹកហាត់ បន្ថែមទៀតត្រៀមខ្លួន ការប្រកួតដែលគ្រប់គ្រង ដោយសហព័ន្ធ និងគ្រូបង្វឹក ទំាងនាក់ ពីព្រោះក្រុមកីឡាហែលទឹកនឹង ចេញដំណើរកម្ពុជា នាថ្ងៃទី២ ខែធ្នូ២០១៩ ។
លោកបានប្រាប់បន្តថា សហព័ន្ធនឹងបញ្ជូនគ្រូបង្វឹក កីឡាករ-កីឡាការិនី ជម្រើសជាតិចំនួន១១នាក់ ក្នុងនោះប្រធានប្រតិភូ១នាក់ គ្រូបង្វឹក២នាក់ កីឡាការិនី៤នាក់ និងកីឡាករ៤នាក់ដូចគ្នា។
លោកបានបន្តថា រូបលោកជាប្រធានប្រតិភូ គ្រូបង្វឹក២នាក់លោកគ្រូ ហែម ថុនពន្លឺ លោកគ្រូ ចេង ពិរោទ សម្រាប់កីឡាករ៤នាក់ រួមមានកីឡាករ លឹម កែវឧត្តម កីឡាករ អ៊ូង លីហេង កីឡាករ ហែម ប៉ុច និងកីឡាករ ឌឿន រ៉ាត់ធីឌុន ចំណែកកីឡាការិនី សុខ វរល័ក្ខណ កីឡាការិនី កាំង មុយនីន កីឡាការិនី ឃឹន ប៊ុនពេជ្រមរកត និងកីឡាការិនី ឆោម ស្រីវល្ល័ក្ខណ៍៕ ដោយ៖លី ភីលីព