ភ្នំពេញ៖នាយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះក្រុមកីឡា៩ ប្រភេទរបស់កម្ពុជា នឹងធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសហ្វីលីពីដើម្បី ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2019 លើកទី៣០ ក្រោយពីក្រុម បាល់ទាត់កម្ពុជា យកឈ្នះលើក្រុមបាល់ទាត់ទីម័រ៥ទល់០។
ការប្រកួតSEA GAMES ខាងលើកនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិការហូតដល់ថ្ងៃទី១១ ខែធ្នូ ២០១៩។ ចំពោះកីឡា៩ប្រភេទត្រូវចេញ ដំណើរបន្តរួមមានកីឡារាំ វាយសី បាល់ទះក្នុងសាល វាយកូនបាល់ ទោចក្រយាន ទ្រីយ៉ាត្លុង សីដក់ បាល់បោះ ៣ទល់៥ និតបាល់បោះ ៥ទល់៥នាក់ ក្នុងនោះកម្ពុជាកីឡាចំនួន៣១ប្រភេទ នេះមាន ១៧៦វិញ្ញាសារួម នឹងប្រតិភូ និងកីឡាករ កីឡាការិនី ចំនួន ៤០០នាក់។
នៅក្នុងចំណោម៣០ប្រភេទកីឡានោះ កម្ពុជាមានជំនឿចិត្តលើ៩ប្រភេទកីឡាដែលមាន សក្ដានុពល ក្នុងការដណ្ដើម យកមេដាយ ដូចជាប្រភេទកីឡា តេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ និងកីឡាចំបាប់។
សូមបញ្ជាក់ថាកាលស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី កម្ពុជាឈរនៅ ចំណាត់ ថ្នាក់ លេខ៨ក្នុងចំណោម ប្រទេសចំនួន១១ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយដណ្ដើមបានមេដាយមាស ៣គ្រឿងប្រាក់២គ្រឿង និងសំរិទ្ធ១២គ្រឿង ៕ ដោយ៖លី ភីលីព



