កីឡា

ក្រុមបាល់ទាត់ ស្ប៉ាស្យាល់ អូឡាំពិកកម្ពុជា គ្រងតំណែងជើងឯក ការប្រកួតបាល់ទាត់ស្ប៉ាស្យាល់ អូឡាំពិក អនុតំបន់ មេគង្គលើក ទី៩នៅឡាវ

ភ្នំពេញ៖ក្រុមបាល់ទាត់ស្ប៉ាស្យាល់ អូឡាំពិកកម្ពុជាគ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ស្ប៉ាស្យាល់ អូឡាំពិកអនុតំបន់ មេគង្គលើកទី៩ (9th Mekong Football Tournament) នឹងនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋ ប្រជាធិបតេយ្យឡាវ បន្ទាប់ពីឈ្នះក្រុមថៃ វគ្គផ្តាច់ព្រ័ត្រ៤ទល់០។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉ាស្យាល់ អូឡាំពិកកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតខាងលើនេះមាន៤ ប្រទេសចូលរួមកម្ពុជា ថៃ វៀតណាម និងម្ចាស់ផ្ទះឡាវ មាន២ក្រុម។ ការប្រកួតជុំទី១កម្ពុជា យកឈ្នះក្រុមម្ចាស់ផ្ទះឡាវទី១ក្នុងលទ្ធផល ២ទល់០ បន្ទាប់មកកម្ពុជាយកឈ្នះ ក្រុមថៃក្នុងលទ្ធផល ២ទល់០។

លោកបាបន្តថា ក្រោយមកទៀតកម្ពុជា យកឈ្នះក្រុមវៀតណាម ក្នុងលទ្ធផល ៤ទល់០ ធ្វើឲ្យកម្ពុជាឈានជើងវគ្គផ្តាចព្រ័ត្រប៉ះក្រុមថៃ ក៏យកឈ្នះក្រុមថៃក្នុងលទ្ធផល ៤ទល់០ ក៏តំណែងជើងឯកនៃព្រឹត្តិការណ៍ នេះតែម្តង។

លោក លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ និងប្រធានប្រតិភូដឹកនាំ បានបន្តទៀតថា ក្នុងការជ្រើសកីឡាករ ទៅចូលរួមនេះ ត្រូវបានជ្រើសរើស ឆ្លងកាត់ ការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ ជាតិកាលពីខែតុលា ឆ្នាំ២០១៩ កន្លងទៅ ដោយមានកីឡាករ ពីខេត្តស្វាយរៀង ចំនួន ០៥រូប និងគ្រូបង្វឹក ១ ខេត្តបាត់ដំបង កីឡាករ ០២ រូប ខេត្តតាកែវ ០១ រូប និងរាជធានីភ្នំពេញ ០១ រូប៕ ដោយ៖លី ភីលីព

Most Popular

To Top