កីឡា

ការប្រកួតប្រណាំង ម៉ូតូលើ វាលរាបលើកទី៤ “Total Cup Race “ នៅអាកាសយាន្តដ្ឋាន ខេត្តបាត់ដំបង នឹងប្រព្រឹត្តនា ថ្ងៃទី៦ដល់៨ ខែធ្នូ

ភ្នំពេញ៖ទីភ្ញាក់ងាររៀបចំការប្រកួតយានយន្តកម្ពុជា សហការជាមួយសហព័ន្ធ កីឡាយានយន្តកម្ពុជា ប្រកាសការប្រកួតប្រណាំង ម៉ូតូលើវាលរាបលើកទី៤ “Total Cup Race “ នៅអាកាសយាន្តដ្ឋានខេត្តបាត់ដំបង គឺជាកម្មវិធីប្រណាំងម៉ូតូដ៏អស្ចារ្យប្រចាំឆ្នាំ ត្រឡប់មកវិញហើយសម្រាប់ ឆ្នាំ២០១៩នេះនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិក ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន តតូតាល់កាំបូត នឹងប្រព្រឹត្តចាប់ ពីថ្ងៃទី៦ដល់៨ ខែធ្នូ ឆ្នាំ២០១៩។

លោក ពៅ កិចឡេង អគ្គនាយក KARA មានប្រសាសន៍ថា ផ្លូវការប្រណាំងមាន លក្ខណៈ កោងកែង គ្រប់គ្រង ដោយអ្នកជំនាញ លំដាប់ខ្ពស់ពីប្រទេសថៃ ចំពោះផ្លូវប្រណាំងនេះមាន ចម្ងាយសរុបជាង១១៥០ ម៉ែត្រ(ជុំ)ចំនួន១១កោងកែង លើផ្លូវ រត់ព្រលានយន្តហោះ។

តាមបទសោជន៍ពីការប្រកួត កន្លងមក កីឡាករប្រណាំង ពេញចិត្តទីតំាងនេះណាស់ ដោយសារ វាអំណោយផលផល ក្នុងការបង្ហាញតិចនិក ប្រកួតរបស់ពួកគេ។ លោកបាន រំពឹងថា នឹងមានក៏ឡាករប្រមាណ ៤០ទៅ៦០នាក់ ទាំងកីឡាករ ក្នុងស្រុក និងបរទេស។ អ្នកទស្សនាអាចចូលរួមដោយទិញសំបុត្រ នៅព្រលានយន្តហោះបាត់ដំបង ដោយផ្ទាល់ក្នុងក៤០០០រៀល។ កាលពីឆ្នាំមុនយើងមានអ្នកចូលរួម យ៉ាងពុះកររហូត៥០០០នាក់ ហើយឆ្នាំនេះយើងជឿជាក់ថា នឹងមានកំណើន អ្នកចូលរួមច្រើន ជាងមុនទៅ។

លោកអគ្គនាយកKARA បានបន្តថា ក្រុមហ៊ុន KARA តែងតែសំឡឹងឃើញ ឱកាសសម្រាប់ក្រុមហ៊ុន កីឡាករប្រណាំង និងទស្សនិកជនទូ ទៅនឹងមានច្រើន ក្នុងឱកាសទស្សនា កីឡាប្រណាំង យានយន្តរបស់កម្ពុជា។ ការប្រណាំងនេះមិនត្រឹមតែជាក៏កីឡានោះទេ តែវាក៏រួមចំណែក ក្នុងការអភិវឌ្ឍន៍ ប្រទេសផងដែរ។

លោកអាស៊ីហ្វ អ៊ុកបាល់ អគ្គនាយកក្រុមហ៊ុន តូតាល់កាំបូត មានប្រសាសន៍ថា ការឧបត្ថម្ភកម្មវិធីនេះ ក៏ជាផ្នែកមួយ នៃការបន្តផ្សព្វផ្សាយ សុវត្ថិភាពចរាចរផ្លូវគោក របស់ក្រុមហ៊ុនតូតាល់ ដែលជាគោលការណ៍ សំខាន់របស់ទំនួលខុសត្រូវ សង្គមរបស់ក្រុមហ៊ុន។ ការផ្សព្វផ្សាយនេះ ក៏ធ្វើតាមរយៈការលើកកម្ពស់ ការយល់ដឹងពី ច្បាប់ចរាចរណ៍ ដោយសារគ្រោះថ្នាក់លើដងផ្លូវ នៅតែជាមូលហេតុចំបងនៃការស្លាប់ ក្នុងប្រទេសកម្ពុជា៕ ដោយ៖លី ភី លីព

Most Popular

To Top