កីឡា

ប្រធាន សមាគមតាក្វាន់ ដូជប៉ុនសុំលាលែង ពីតំណាង ក្រោយមាន ជម្លោះជាមួយ អត្តពលិក

តូក្យូ៖ក្រុមអ្នកជំនាញ ខាងក្រៅដែលទទួលខុសត្រូវ ក្នុងការជ្រើសរើសប្រធានថ្មីសម្រាប់ សមាគមតេក្វាន់ដូទាំងអស់របស់ប្រទេស ជប៉ុនបានសម្រេចចិត្តថា ពួកគេមិន ឲ្យតែងតាំងប្រធាន Noboru Kanehara ពេលមានជម្លោះជាមួយអត្តពលិកជុំវិញ គោលនយោបាយ បណ្តុះបណ្តាលយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។

គណៈកម្មការធ្វើការសម្ភាសន៍ ជាមួយសមាជិក និងអត្តពលិក AJTA ចាប់តាំងពីសមាគមនេះបានអំពាវនាវឲ្យមានការលាលែងពីក្រុមប្រឹក្សាភិបាលទាំងមូលរបស់ខ្លួនកាលពីចុងខែមុន បានផ្តល់អនុសាសន៍ ឲ្យធ្វើកំណែទម្រង់នេះ បន្ទាប់ពីមានការរិះគន់ពីអត្តពលិកកំពូលរបស់ប្រទេស។

លោក Kanehara ត្រូវបានកំណត់ ឲ្យចូលនិវត្តន៍រួមជាមួយអ្នកដឹកនាំផ្សេងទៀត មិនត្រូវបានជ្រើសរើសសម្រាប់ការតែងតាំង ដោយគណៈកម្មាធិការនេះ។ ក្រុមដែលមានបេក្ខជនប្រហែល ១០ នាក់សម្រាប់អ្នកដឹកនាំ ថ្មីនឹងត្រូវបានណែនាំនៅចុងសប្តាហ៍នេះជាមួយនឹង ការសម្រេចចិត្តចុងក្រោយ រំពឹងថានឹងធ្វើឡើងនៅចុងឆ្នាំនេះ។
ក្រុមមនុស្ស ៤ នាក់រួមមានមេធាវី២រូប សាស្ត្រាចារ្យវិទ្យាសាស្ត្រកីឡា និងជាម្ចាស់ជើងឯកយូដូចូលនិវត្តន៍ Kaori Yamaguchi ។

ពិភពលោកតេក្វាន់ដូ របស់ជប៉ុន បានធ្លាក់ទៅក្នុងភាពវឹកវរ បន្ទាប់ពីដៃគូប្រកួតប្រជែងកំពូល ៗ ជាច្រើនរបស់ប្រទេស បានចាប់ផ្តើមចោទសួរអំពី គោលនយោបាយ អភិវឌ្ឍន៍របស់AJTA និងបានធ្វើពហិការមិនចូលរួម ជំរុំហ្វឹកហាត់ មួយនៅក្នុងខែកញ្ញា៕ដោយ៖លី ភីលីព

Most Popular

To Top