កីឡា

កុងត្រាតម្លៃថ្លៃ បំផុតរបស់ ក្លឹបរងចាំតែ ហត្ថលេខារបស់ Sterling ប៉ុណ្ណោះ

The Sunsports ចេញផ្សាយនៅថ្ងៃពុធទី២៧ ខែវិច្ឆិកានេះ បានសរសេរថា ក្លឹបមេឃខៀវ Man City បានកំពុងតែស្ថិត នៅក្នុងកិច្ចចចារ មួយជាមួយនឹងកំពូល ខ្សែប្រយុទ្ធជួរមុខ របស់ខ្លួនគឺ Raheem Sterlingដើម្បីធ្វើការបន្តកុងត្រា និងអាចធ្វើឲ្យកីឡាកររូបនេះក្លាយ ទៅជាកីឡាករដែលរកប្រាក់ ចំណូលបានថ្លៃជាងគេ ក្នុងក្លឹបផងដែរ។

បច្ចុប្បន្ន Sterling អាចរកបានទៅដល់៣០ម៉ឺនផោន ក្នុងមួយសប្តាហ៍ខណដែលកុងត្រា ចាស់នឹងបន្តរហូតដល់ឆ្នាំ២០២៣។ កុងត្រាថ្មីដែលមានតម្លៃរហូតទៅដល់ ៤៥ម៉ឺនផោនក្នុងមួយសប្តាហ៍ មានន័យថា Sterling នឹងអាចនាំមុខកីឡាករ Kevin De Bryne ជាកីឡាកររកបានចំណូល ច្រើនជាងគេ នៅក្នុងក្លឹប។

ប៉ុន្តែការចចារហាក់មិនសូវទទួលបាន លទ្ធផលល្អនៅឡើយដោយសារតែ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ហាក់នៅមានភាពស្ទាក់ស្ទើរ ជាពិសេសដំណឹង ដែរលោក Pep Guardiona នឹងត្រូវចាកចេញពី ក្លឹបទៅ ធ្វើការនៅ Bayern Munich វិញនោះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top