ភ្នំពេញ៖ លោកហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាតំណាងលោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡានាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩បានអញ្ជើចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យាដល់បុគ្គលិកអប់រំមកពីនាយកដ្ឋានកីឡាទាំង៤។

លោក បឹង គឹមតោ អ្នកគ្រប់គ្រងវគ្គបានប្រាប់ឲ្យដឹងថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន ៣០នាក់ក្នុងនោះមានស្រ្តី៥នាក់ដែលមកពីមកពីនាយកដ្ឋានកីឡាទាំង៤រួមមានវិទ្យាស្ថានអប់រំកាយ និងកីឡា នាយកដ្ឋានអប់រំកាយ និងកីឡា នាយកដ្ឋានសិស្ស និងនិស្សិត និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាមានរយៈពេល៦ ថ្ងៃ។ ដែលសិក្សាពីថ្ងៃទី២៥ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩។

ឆ្លងតាមការសិក្សាអស់រយៈពេល៥ថ្ងៃដោយមានការខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ ការគោរព ពេលវេលា ប្រកបដោយភាពទទួលខុសត្រូវ គណៈគ្រប់គ្រងវគ្គទទួល បាននូវលទ្ធផលដូចខាងក្រោម៖និទ្ទេសល្អណាស់ចំនួន៥នាក់ និទ្ទេសល្អចំនួន៤នាក់ និទ្ទេសមធ្យមចំនួន១៧ នាក់ និងនិទ្ទេសខ្សោយចំនួន៤នាក់។

លោក ហ៊ុន សាមុត បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យាមានសារ សំខាន់ ណាស់សម្រាប់បុគ្គលិកអប់រំ និងកីឡាក្នុងជួយឲ្យពួកគេចេះស្វែងរកព័ត៌មានពាក់ព័ន្ធនឹងវិស័យអប់រំ និងកីឡា ស្របពេលដែលវិស័យព័ត៌មានវិទ្យាទទួលបានការពេញនិយមពិភព លោក។ សព្វថ្ងៃនេះរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាចាប់ផ្តើមកែទម្រង់វិស័យកីឡាមាន៤ចំណុច រួមមានកែលម្អរចនាសម្ព័ន្ធកីឡានទូទាំងប្រទេស បណ្តុះបណ្តាលធនធានមនុស្ស៕ដោយ៖លី ភីលីព
