កីឡា

Unai Emery ត្រូវបានបណ្តេញ ចេញជាផ្លូវការហើយ

ក្រោយការដឹកនាំក្លឹប បានរយៈពេល១៨ខែ ទីបំផុតលោក Unai Emery ត្រូវបានក្លឹបបណ្តេញចេញហើយ។ ការប្រកួតបរាជ័យចុងក្រោយ ចាញ់ក្នុងពានរង្វាន់ Europa League បានក្លាយទៅជាមូលហេតុចុងក្រោយ នៃការសម្រេចចិត្តលើកនេះ។

គឺជាបរាជ័យដល់ទៅ៧ ប្រកួតជាប់គ្នាមិនធ្លាប់ មានក្រោមការដឹកនាំ របស់លោកទោះតួលេខដែលបានមកពីការ ប្រកួតទាំង៧៨ដង លោកបានដឹកនាំ Arsenalទទួលជ័យជំនះ៤៣ដង និងស្មើ១៦ដងមែន ប៉ុន្តែសរុបបរាជ័យ គឺមានទៅដល់១៩ដង។គិតជាមធ្យមជ័យជំនះរបស់ លោកមានប្រមាណជា ៥៥,១ភាគរយ៕

ទោះបីជាយ៉ាងណាក្តី នៅមិនទាន់មានការបញ្ជាក់ពី ឈ្មោះគ្រូបង្វឹកថ្មីនៅ ឡើយទេតែគេអាចជឿជាក់ថាលោក Ljunberg គ្រូបង្វឹកឈុត២៣ឆ្នាំ នឹងមកដឹកនាំបណ្តោះអាសន្នរហូតដល់មានការ សម្រេចចិត្ត៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top