ចំណូលចិត្តលេងកីឡាករ កូនហ្គោលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានក្លាយទៅជាប្រធានបទ ដ៏គួរឲ្យចាប់អារម្មណ៍មួយផងដែរ នៅពេលបច្ចុប្បន្នដោយសារតែរបាយការចុងក្រោយនេះបានបង្ហាញថា ការចំណាយរបស់លោកចាប់តាំង តែពីឡើងជាប្រធានាធិបតីមកគឺមានចំនួនរហូតទៅដល់ ១១៥លានដុល្លារហើយ។
លុយទាំងនោះមាន បូករួមទាំងថ្លៃចាយវាយ ទៅលើការធ្វើដំណើរការ ប្រើប្រាស់កម្លាំងសន្តិសុខហើយតាមការចេញផ្សាយរបស់ HuffPost នៅថ្ងៃទី២៨ ខែវិច្ឆិកា បានបញ្ជាក់ទំហំលុយនេះគឺវាស្មើទៅនឹងប្រាក់ខែ នៃប្រធានាធិបតីអាមេរិក ដែលគួរតែទទួលបាន រហូតទៅដល់ ២៨៧ឆ្នាំដែលប្រធានាធិបតីរូបនេះកន្លងមក តែងតែបញ្ជាក់ហើយថា លោកមិនដែលទទួលយកនោះឡើយ។
តាមការអះអាងពីទីភ្នាក់ងារសំងាត់ និងបុគ្គលិកនៅឯសេតវិមាន បានបង្ហើបថា ក្នុងនោះលុយរាប់សិបលានដុល្លារ គឺជាការចំណាយផ្ទាល់ ដោយគណនេយ្យរបស់ លោកប្រធានាធិបតីខណៈដែលការចំណាយទៅលើ សេវាកម្មស្នាក់នៅ និងសេវាកូនហ្គោលផ្ទាល់ គឺសុទ្ធជាសេវាកម្មនៅរមណីយដ្ឋាននិងសណ្ឋាគាររបស់លោក Trump ផ្ទាល់ដូចគ្នា៕
ប្រែសម្រួល: ស៊ុន លី


