ខ្សែប្រយុទ្ធន័រវែសកីឡាករ Erling Braut Haaland បាននិយាយកាលពីពេលថ្មីៗនេះថា ក្លឹបហង្សក្រហម Liverpool ជាក្លឹបល្អជាងគេលើលោក តែក្លឹបរបស់ខ្លួន RB Salzburg អាចបំបាក់ក្លឹបនេះបាន។
កីឡាកររូបនេះបានលើកឡើងថា៖ ” ប្រាកដណាស់! Liverpool ជាក្លឹបល្អជាងគេលើលោក ” ។

Haaland បានបន្តថា៖ ” យ៉ាងណាមិញ ពួកយើងដឹងថា ពួកយើងល្អនៅក្នុងដី ហើយប្រសិនបើយើង លេងក្នុងទម្រង់កម្រិតកំពូល នោះយើងអាចមាន ឱកាសបំបាក់ពួកគេបាន ” ។
គួរបញ្ជាក់ផងដែរថា RB Salzburg កំពុងតែឈរលេខ ៣ នៅពូល E នៃព្រឹត្តិការណ៍ UEFA Champions League ដោយមាន ៧ពិន្ទុក្នុងដៃ ខណៈក្លឹបអ៊ីតាលី Napoli មាន ៩ពិន្ទុ ហើយ Liverpool ឈរកំពូលតារាងមាន ១០ពិន្ទុ៕
ប្រភព៖ Sabay
