នៅក្នុងប្រវត្តិសាស្ត្រ UEFA Champions League មានតែកីឡាករអង់គ្លេស ៤រូបប៉ុណ្ណោះ ដែលរកគ្រាប់បាល់បាននៅទឹកដី Camp Nou របស់ Barcelona។ កីឡាករទាំង ៤រូបនោះគឺ៖
Jadon Sacho៖ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ រកគ្រាប់បាល់បានឲ្យ Dortmund ក្នុងប្រកួតវគ្គចែកពូលក្នុងឆ្នាំ២០១៩ ប៉ុន្តែចុងបញ្ចប់ Barcelona នៅតែឈ្នះក្នុងលទ្ធផល ៣-១។

Frank Lampard៖ ខ្សែបម្រើអង់គ្លេសរូបនេះ រកគ្រាប់បាល់ឲ្យក្លឹប Chelsea ក្នុងប្រកួតវគ្គចែកពូលឆ្នាំ២០០៦ តែលទ្ធផលចប់ប្រកួតគឺ ២-២។

Steve McManaman៖ ខ្សែបម្រើ Real Madrid រូបនេះ រកគ្រាប់បាល់បានក្នុងប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឆ្នាំ២០០២ ដោយពេលនោះ Real Madrid យកឈ្នះ Barcelona ២-០។

Andy Cole៖ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ រកគ្រាប់បាល់ឲ្យ Manchester United កាលពីឆ្នាំ១៩៩៩ ដោយកាលនោះ Manchester United ស្មើ Barcelona ក្នុងលទ្ធផល ៣-៣៕

ប្រភព៖ Sabay
