លោក Jose Mourinho នៅតែបន្តជួយ Spurs ឈ្នះសម្រាប់ការដឹកនាំប្រកួតទី៣ ក្នុងលីគ ក្រោយយកឈ្នះ Bournemouth ទាំងប្រផុតប្រផើយ ៣-២។
៣គ្រាប់របស់ Spurs ធ្វើបានដោយកីឡាករ Dele Alli ២គ្រាប់ម្នាក់ឯង និង Moussa Sissoko។ ចំណែកឯកីឡាករកូរ៉េខាងត្បូង Son Heung-min ក៏បានជួយបញ្ជូនឲ្យមិត្តរួមក្រុម ទាត់ចូល២គ្រាប់ ផងដែរ។
Bournemouth វាយបកបាន ២គ្រាប់មកវិញដែរ ដែលជាការទាត់ចូលរបស់កីឡាករ Harry Wilson ទាំងពីរគ្រាប់។ លទ្ធផលឈ្នះ៣ប្រកួតជាប់គ្នា របស់លោក Jose បាននាំ Spurs ឡើងមកកាន់លេខ៥ ក្រោមក្រុមលេខ៤ Chelsea ៦ពិន្ទុ៕
![](https://www.lookingtoday.com/wp-content/uploads/2019/12/229.jpg)
![](https://www.lookingtoday.com/wp-content/uploads/2019/12/228-1.jpg)
ប្រភព៖Sabay
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)