ភ្នំពេញ៖នាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ២០១៩នេះក្រុមអត្តពលិកកម្ពុជា ចំនួនប្រភេទអត្តពលិកប្រដាល់ គុនខ្មែរ ទូកប្រពៃណី គុនដាវ និងហែលទឹកចាកចេញដំណើរពី ប្រទេសកម្ពុជាទៅចូលរួម ប្រកួតកីឡា SEA GAMES លើកទី៣០ ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា នៅប្រទេសហ្វីលីពីន។
លោកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនបានមាន ប្រសាសន៍ដថា កីឡាករ-កីឡាការិនីត្រូវប្រយ័ត្នប្រយែង ការហូបចុក និងថែទាំសុខ ភាពឲ្យបានល្អ ព្រមទំាងខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ឲ្យការចូលរួមប្រកួត ទទួលបាននូវគុណផល និងសិទ្ធផលល្អ ធានាបានមេដាយតាម អនុសាសន៍ណែនាំ ក៏ដូចជាទំនុកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន។
សម្តេចបានលើកឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកាក្នុងពិធី ជួបសំណេះសំណាលកីឡាករ កីឡាការិនីទាំង៣១ ប្រភេទកីឡាចេញ ទៅស៊ីហ្គេមលើកទី ៣០នៅប្រទេសហ្វីលីពីនដោយ សម្តេចមានសង្ឃឹមថា ប្រដាល់គុនខ្មែរនឹងដណ្តើម បានមេដាយជាមិនខាន។
លោក ហេងសុឃន អនុប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ និងជាប្រធានប្រតិភូកីឡា ប្រដា ល់គុនខ្មែរ បានបញ្ជាក់ឲ្យដឹងថា សម្រាប់កីឡាករគុនខ្មែរទាំង ៥ រូប ដែលចេញទៅស៊ីហ្គេមលើកនេះ គឺបានត្រៀមលក្ខណៈ យ៉ាងល្អទាំងការហ្វឹក ហាត់កម្លាំងកាយ ទាំងបច្ចេកទេស ក៏ដូចជាការ ថែរក្សាសុខភាព ។ លោកបានបន្តថា ពាក់ព័ន្ធបញ្ហាសម្ភារ: កីឡាករម្នាក់ៗសុទ្ធតែបំពាក់ថ្មីនូវឧបករណ៍ សម្រាប់បំរើការប្រកួត ការហ្វឹកហាត់និងសម្ភារ:ប្រើប្រាស់ផ្ទាល់ខ្លួន បន្ថែមលើអ្វីដែលក្រសួងអប់រំយុវជននិងកីឡា ។
សម្រាប់កីឡាករ-កីឡាការិនីទាំង៥នាក់រួមមាន កីឡាករ ហ៊ឹម គឹមរៀង ប្រកួតប្រភេទទម្ងន់ ៤៨គ.ក្រកីឡាករ វ៉ាន់ វៀន ប្រកួតប្រភេទទម្ងន់៥៤គ.ក្រ កីឡាករ តាញ់ មករា ប្រកួតប្រភេទ ទម្ងន់៥៧គ.ក្រ កីឡាករ ឡៅ ចិត្រ្តា ប្រកួតប្រភេទទម្ងន់៦៣,៥០គ.ក្រ និងកីឡាការិនី អ៊ុ ស្រីរ័ត្ន ប្រកួតប្រភេទទម្ងន់៥៤គ.ក្រ៕