អ្នកចាត់ការ Ole Gunnar Solskjaer បាននិយាយថា លោកមិនគិតពីតារាងចំណាត់ថ្នាក់ឡើយ ទោះបី Manchester United កំពុងឈរគម្លាតពីតំបន់ត្រូវគេកាត់ចោលត្រឹម៦ពិន្ទុក្ដី។
![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Sport-News/International-Sports/soccer/Soccer54/Soccer144/Socce3150/5de4875dad56d_1575257940_medium.jpg)
កាលពីយប់មិញ Man Utd ប្រកួតស្មើគ្នា ២-២ ជាមួយ Aston Villa។ បន្ទាប់ពីខាតពិន្ទុនៅសប្ដាហ៍នេះឈរនៅលេខ៩នៅតារាងពិន្ទុ បិសាចក្រមគម្លាតពីក្រុមតំបន់គេកាត់ចោលតែប៉ុន្មានពិន្ទុប៉ុណ្ណោះ។ និយាយពីការប្រជែងនៅតំបន់ Champions League ក្លឹប United ស្ថិតក្រោមក្រុមលេខ៤ Chelsea ៨ពិន្ទុ ប៉ុន្តែ Ole លើកឡើងថា នេះមិនមែនជាបញ្ហាធំទេ។
Solskjaer និយាយនៅសន្និសីទកាសែតក្រោយកាលពីយប់មិញថា ប្រសិនបើក្រុមលោករកបានតែមួយគ្រាប់ទៀត ម្ល៉េះពេលនេះត្រូវឈរលេខ៥។ ដូច្នេះចំណាត់ថ្នាក់លីគមិនមែនជារឿងធំត្រូវបារម្ភទេ។ អ្វីដែលសំខាន់គឺការលេងនិងលទ្ធផល។
![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Sport-News/International-Sports/soccer/Soccer54/Soccer144/Socce3150/5de487c000e88_1575258000_medium.jpg)
Man Utd ត្រូវមានការងារធ្ងន់នៅប្រកួតបន្ត ពោលត្រូវជួប Spurs នៅថ្ងៃពុធនេះ ហើយនៅថ្ងៃសៅរ៍ប៉ះ Manchester City ទៀត។ ដូចនេះ Ole បញ្ជាក់ថា កូនក្រុមទាំងអស់ត្រូវយកចិត្តទុកដាក់គ្រប់ការប្រកួត។ នេះគឺជាការចាប់ផ្ដើមរដូវកាលដ៏អាក្រក់បំផុតសម្រាប់ Man Utd ជាង៣០ឆ្នាំមកនេះ ក្រោមការដឹងនាំរបស់អ្នកចាត់ការសញ្ជាតិន័រវែស៕ ប្រភព៖Sabay
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)