អ្នកចាំទីជើងចាស់ Gianluigi Buffon បានធ្វើឲ្យភ្លាត់បាល់មួយគ្រាប់ នាំ Juventus បានត្រឹមស្មើគ្នា ២-២ ជាមួយក្រុម Sassuolo ក្នុងទឹកដីខ្លួនឯង Allianz Stadium។
![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Sport-News/International-Sports/soccer/Soccer54/Soccer144/Socce3150/5de4791041e60_1575254280_medium.jpg)
ក្នុងការប្រកួត Juventus ជាអ្នករកគ្រាប់បានមុនរកបានដោយកីឡាករ Leonardo Bonucci មុនពេល Sassuolo វាយបកបាន២គ្រាប់វិញសម្រេចទីដោយកីឡាករ Jeremie Boga និង Francesco Caputo។ យ៉ាងណាងមិញ ខ្សែប្រយុទ្ធ Cristiano Ronaldo ធ្វើបានបាល់ប៉េណាល់ទីមួយគ្រាប់ សង្គ្រោះក្រុមតាមស្មើ ២-២។
លទ្ធផលនេះមិនសូវជាល្អសម្រាប់ក្រុមរហស្សនាមសេះបង្កង់ឡើយ ពោលពួកគេត្រូវធ្លាក់មកលេខ២។ ស្របពេលដែល Inter Milan ឡើងទៅលេខ១វិញ ក្រោយយកឈ្នះក្រុម SPAL ២-១ កាលពីយប់មិញ។ បញ្ជាក់ថា Inter និង Juventus ដាច់គ្នាតែមួយពិន្ទុប៉ុណ្ណោះ៕
![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Sport-News/International-Sports/soccer/Soccer54/Soccer144/Socce3150/5de47911200d8_1575254280_medium.jpg)
![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Sport-News/International-Sports/soccer/Soccer54/Soccer144/Socce3150/5de47911ec517_1575254280_medium.jpg)
ប្រភព៖Sabay
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)