ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ពីហ្វីលីពីនថា នេះជាមេដាយមាសដំបូងរបស់កម្ពុជាក្នុងការព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ ប្រទេសហ្វីលីពីនរបស់កីឡាល្បុក្កតោលើវិញ្ញាសា Arnis។

លោកបន្តថា មេដាយដំបូងដណ្តើមបានដោយកីឡាករ យ៉ង់ ម៉េងលី មេដាយមាសដែលជាការលើកទឹកចិត្តមួយដល់កីឡាផ្សេងៗទៀត និងអាចទាញឲ្យកីឡាករ-កីឡាការិនីទំាងអស់ឲ្យមានទឹកចិត្តក្នុងការរៀបចំខ្លួនត្រៀមដណ្តើមមេដាយមាសច្រើនជាងទៅទៀត៕ដោយ៖លី ភីលីព
