មកដល់ពេលនេះការបណ្តេញចេញលោកUnai Emeryកាលពីថ្ងៃសុក្រនោះគឺមិនទាន់អាចរកអ្នកមកជំនួសបាននៅឡើយខណៈដែលលោកFreddie Ljunbergនឹងត្រូវមកជំនួសតំណែងនេះបណ្តោះអាសន្ន។
The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃអាទិត្យទី១ខែធ្នូនេះបានសរសេរថាលទ្ធភាពដែលអាចទៅរួចមួយទៀតនោះគឺប្រធានក្លឹបបច្ចប្បន្នបានបង្ហាញអពីបំណងចង់បានវិរៈបុរសក្លឹបលោកMikel Artetaត្រឡប់មកទីនេះវិញជំនួសការងារនេះ។
រំលឹកដែរថាArtetaកាលពីឆ្នាំ២០១៨ស្ទើរតែអាចមកជំនួសតំណែងរបស់លោកArsene Wengerម្តងហើយប៉ុន្តែត្រូវបានបដិសេធសំណើរដោយគ្រូបង្វឹកក្លឹបលោកPep Guardiolaទៅវិញ។
លើកនេះក៏ដូចគ្នានេះលោកPepហាក់មិនមានបំណងចង់ឲ្យArtetaចេញពីMan Cityឡើយទោះបីជាជាក់ស្តែងបច្ចុប្បន្នលោកPepក៏កំពុងមានព័ត៌មានអំពីការផ្លាស់ចេញដូចគ្នាដែរ៕
ប្រែសម្រួល:ស៊ុនលី